ជប៉ុននិងរុស្ស៊ីសន្យាសហប្រតិបត្តិការទប់ទល់នឹងផែនការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ

(VOVworld) – នាថ្ងៃទី​​ ៧ ធ្នូ ជប៉ុននិងរុស្ស៊ីបានសន្យាសហប្រតិបត្តិការយ៉ាង
ជិតស្និត សំដៅទប់ទល់នឹងផែនការបាញ់បង្ហោះផ្កាយរណបរបស់សាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ដែលនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី​១០ ដល់ទី
២២ ធ្នូ ខាងមុខ។ ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា៖ ប្រធាននាយកដ្ឋាន ទទួលបន្ទុកបញ្ហាទ្វីបអាស៊ីនិងមហាសាគជប៉ុន លោក Shinsuke Sugiyama បាន
ជួបចរចារតាមទូរសព័្ទជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Igor Morgulov អំពីបញ្ហាពោលខាងលើ។ លោក Sugiyama បានលើកច្បាស់ថា៖ គោលជំហរ
របស់ជប៉ុនគឺអំពាវនាវឲ្យព្យុងយ៉ាងបញ្ឃប់ផែនការបាញ់បង្ហោះផ្កាយ រណប់នេះ។  លោកបន្តទៀតថា៖ សហគមន៍អន្តរជាតិត្រូវមានវិធានការណ៍តឹងរឹង បើសិនជា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េរំលោភលើបណ្ដាសេចក្តីសម្រេចចិត្ត
ទាក់ទិនរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប.។ រីឯខ្លួនវិញ​ ភាគីរុស្ស៊ីអំពាវនាវឲ្យសា
ធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េពិនិត្យមើលឡើងវិញ សេចក្តីសម្រេច
ចិត្តរបស់ខ្លួន ហើយសង្កត់ធ្ងន់ថា៖ រុស្ស៊ីរួមជាមួយដៃគូរក្នុងការចរ ចារ ៦ ភាគីបន្ត
ខំប្រឹងប្រែងដោះស្រាយរាល់បញ្ហានៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ