ជប៉ុននិងហ្វីលីពីនសន្យារក្សាសណ្តាប់ធ្នាប់នាវាចរណ៍ដោយផ្អែកលើច្បាប់
(VOVWORLD) - នាថ្ងៃទី ៣០ ខែមិថុនា ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនលោក Ferdinand Marcos Jr និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Yoshimasa Hayashi បានឯកភាពគ្នាថា ប្រទេសទាំងពីរនឹងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធដើម្បីរក្សា និងពង្រឹងសណ្តាប់ធ្នាប់ នាវាចរណ៍ដោយផ្អែកលើច្បាប់។
ប្រធានាធិបតីថ្មីរបស់ហ្វីលីពីនលោក Ferdinand Marcos Jr។ (រូបថត៖ AFP/TTXVN) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធ អ៊ីនធឺណេត បន្ទាប់ពីកិច្ចពិភាក្សាការងារជាមួយប្រធានាធិបតី លោក Marcos នៅ ទីក្រុងម៉ានីល (ហ្វីលីពីន) រដ្ឋមន្ត្រីការបរទេស លោក Hayashi បានសង្កត់ធ្ងន់ថា "កិច្ចការចាំបាច់គឺត្រូវពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងជាមួយហ្វីលីពីន ដែលជាដៃគូ យុទ្ធសាស្ត្រដ៏សំខាន់របស់យើងខ្ញុំនៅក្នុងតំបន់ លើវិស័យសន្តិសុខជាតិ និងសុវត្ថិភាព នាវាចរណ៍ ឆ្ពោះទៅរកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ"។ រដ្ឋមន្ត្រីការ បរទេសជប៉ុនបានសង្កត់ធ្ងន់ថា ទីក្រុងតូក្យូនឹងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ទីក្រុងម៉ានីល ក្នុងការកែលម្អឧបករណ៍របស់កម្លាំងឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសនេះ៕