ជប៉ុននិងអាមេរិកនៅតែខ្វែងគំនិតអំពីពាណិជ្ជកម្មនៅសន្និសីទ TPP

ជប៉ុននិងអាមេរិកនៅតែខ្វែងគំនិតអំពីពាណិជ្ជកម្មនៅសន្និសីទ TPP - ảnh 1
ជប៉ុននិងអាមេរិកនៅតែខ្វែងគំនិតអំពីពាណិជ្ជកម្មនៅសន្និសីទ TPP (AFP)

        Vovworld-នាថ្ងៃទី២៥កុម្ភៈ ជាថ្ងៃធ្វើការចុងក្រោយនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃ​
បណ្ដា​ប្រទេស​ចូលរួមកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស៊ីហ្វិក (TPP) ដែលប្រព្រឹត្តទៅ
នៅ​សឹង្ហបុរី ជាមួយ​សម័យពិភាគ្សាអំពីបញ្ហាទាក់ទិនដល់ពលករ បរិស្ថាន និង
តម្បាញ​កាត់ដេរ។ នាថ្ងៃ​ទី២៤គុម្ភៈរដ្ឋមន្ត្រីនិងមន្ទ្រីជាន់ខ្ពស់នៃប្រទេសចូលរួម
ចំនួន១២ បាន​ពិភាគ្សាអំពីការបើកទ្វាទីផ្សារចំពោះទំនិញ សំលៀកបំពាក់វិនិយោគ​
សេវ៉ាកម្ម​ហិរញ្ញវត្ថុ​និងការទិញសម្ភារៈរបស់រដ្ឋាភិបាល។ តាមលោក Tran Quoc
Khanh ប្រធានក្រុមចរចារ TPP របស់វៀតណាមថា ទំនិញនៅតែជាបញ្ហាដែល
ទទួលការយកចិត្តទុកដាក់ពីបណ្ដាប្រទេស​ចូលរួមការចរចារពីព្រោះនោះជាផល
ប្រយោជន៍អាចឃើញផ្ទាល់និងខណៈដែលការចរចារអំពីបញ្ហាទទួលបានភាព
ចំរើនជឿនលឿនទើបគេនាំចេញសេចក្តីសំរេចចិត្តក្នុងវិស័យចរចារនៅសេស​សល់
បាន។

        នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រី សម័យប្រជុំទ្វេភាគីជាច្រើនត្រូវបានរៀបចំ​ឡើង
និង​មជ្ឈដ្ឋានអ្នកសារព័ត៌មាននិងអ្នកសង្កេតការណ៍យកចិត្តទុកដាក់បំផុតគឺសម័យ
ប្រជុំរវាងក្រុមចរចារជប៉ុននិងអាមេរិក។ ជប៉ុននិងអាមេរិកជាខឿនសេដ្ឋកិច្ចធំបំផុត
ក្នុងចំណោម​ប្រទេស​ចំនួន​១២កំពុងចូលរួមការចរចារ TPP ប៉ុន្តែប្រទេសទាំងពីរមិន
ទាន់ទទួល​បាន​ការស្រុះ​ចិត្ត​គំនិតអំពីវិស័យពាណិជ្ជកម្មមួយចំនួនដូចជាអាមេរិក
ចង់គាំពារ​ទីផ្សាររថយន្តធុនតូច​ខណៈដែលជប៉ុនចង់គាំពារទំនិញកសិផល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ