ជប៉ុននិងអាមេរិកឯកភាពជំរុញការអនុវត្តន៍ TPP

ជប៉ុននិងអាមេរិកឯកភាពជំរុញការអនុវត្តន៍ TPP - ảnh 1
នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe (ខាងឆ្វេង) និងអនុប្រធានាធិបតីអាមេរិកលោក Joe Biden នៅខាងក្រៅសម័យប្រជុំរបស់មហាសន្និបាតអ.ស.ប (រូបថត៖Kyodo/TTXVN)

(VOVworld) - នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe និងអនុប្រធានាធិបតី
អាមេរិកលោក Joe Biden ឯកភាពថា រដ្ឋាភិបាលនៃប្រទេសទាំងពីរនឹងបន្តខំប្រឹង
ប្រែងដើម្បីប្រទេសទាំងពីរនេះនិងប្រទេសចំនួន១០ផ្សេងទៀតនៅតំបន់ប៉ាស៊ីហ្វិក
 អាចអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) ដែល
កំពុងរង់ចាំចូលជាធរមាន។ជំនួបនាថ្ងៃទី២១ កញ្ញា ប្រព្រឹត្តទៅនៅ ខាងក្រៅសម័យ
ប្រជុំលើកទី៧១មហាសន្និបាតអ.ស.ប ក្នុងកាលៈទេសៈដែល ជោគវាទនានៃកិច្ច
ព្រមព្រៀងពាណិជ្ជកម្មនេះ នៅតែជាសំណួរដែលមិនទាន់មាន ចម្លើយនៅអាមេរិក
 ដោយសារបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីរនាក់នោះ គឺលោកស្រី Hillary
Clinton នៃគណៈបក្សប្រជាធិបតេយ្យនិងលោក Donald Trump នៃគណៈបក្សសាធា
រណៈរដ្ឋ សុទ្ធតែប្រឆាំងជំទាស់ TPP៕

ប្រតិកម្មទៅវិញ

ផ្សេងៗ