ជប៉ុននិងអាល្លឺម៉ង់សន្យាការពារគោលនយោបាយពាណិជ្ជកម្មសេរី

ជប៉ុននិងអាល្លឺម៉ង់សន្យាការពារគោលនយោបាយពាណិជ្ជកម្មសេរី - ảnh 1
ជប៉ុននិងអាល្លឺម៉ង់សន្យាការពារគោលនយោបាយពាណិជ្ជកម្មសេរី (VNA)


(VOVworld) – អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងសមភាគី
ជប៉ុន លោក Shinzo Abe បានសម្តែងនូវគោលជំហររួមអំពីកិច្ចការពារពា
ណិជ្ជកម្មសេរី ដោយមិនអើពើដល់ការដែលអាមេរិកជំរុញការបើកទូលាយ
គាំពារពាណិជ្ជកម្មនិយម។ ថ្លែងមតិនៅទីក្រុង Hanover អាល្លឺម៉ង់​ នាថ្ងៃទី​
១៩ មិនា អធិបកាបតី អាល្លឺម៉ង់ លោកស្រី Angela Merkel បានអះអាងនូវ
គោលជំហររបស់ប្រទេសនេះ ដែលមានគោលបំណងមានទីផ្សារបើកទ្វារនិង
សេរីភាពមួយ។ ទោះបីជាមិនផ្តោត ផ្ទាល់ទៅលើគោលនយោបាយច្បាមជាប់
ការគាំពារពាណិជ្ជកម្មរបស់អាមេរិកក្តី ប៉ុន្តែ លោកស្រី Angela Merkel​ បាន
ជូនដំណឹងថា៖ សហភាពអឺរ៉ុប (EU) និងជប៉ុនកំពុងចរចារដើម្បីទទួលបាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីក្នុង ឆ្នាំ ២០១៧។ លោកស្រី Angela
 Merkel បានសម្តែងសុទិដ្ឋិនិយមស្តីអំពីយថា ទស្សន៍សហប្រតិបត្តិការជាមួយ
ជប៉ុនលើវិស័យពាណិជ្ជកម្ម។​ រីឯខ្លួនវិញ នាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo
 Abe បានសម្តែងគោលបំណងក្លាយទៅជាប្រទេស ជួរមុខដែលគាំទ្រគោល
នយោបាយបើកទ្វារជាមួយអាល្លឺម៉ង់។ លោក Shinzo Abe មានក្តីសង្ឃឹមថា៖
ភាគីទាំងពីរនឹងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង EU និង
ជប៉ុនដ៏ឆាប់រហ័ស៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ