ជប៉ុននិងឥណ្ឌូណេស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពនៅលើ សមុទ្រខាងកើត

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅជប៉ុនឲ្យដឹងថា៖ ជប៉ុននិង
ឥណ្ឌូណេស៊ីនឹងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពនៅលើ
សមុទ្រខាងកើត។នេះគឺជាការយល់ដឹងរួមដែលទទួលបានក្នុងជំនួបរវាងនាយករដ្ឋម
ន្ត្រីជប៉ុន Yoshihiko Noda និងប្រធានាធិបតីឥណ្ឌូណេស៊ី Susilo Bambang Yudhoyono នៅខាងក្រៅសន្និសីទកំពូល G-20 ដែលកំពុងប្រព្រឹត្តទៅនៅម៉ិកស៊ិច។ ក្នុងជំនួបនេះ ប្រមុខរដ្ឋទាំង ២ រូប បានសង្កត់ធ្ងន់ដល់ការធានាសេរីភាពនាវាចរណ៍និងដោះស្រាយ
បណ្ដាជម្លោះនៅលើសមុទ្រខាងកើតប្រកបដោយសន្តិភាពគឺសំខាន់ណាស់។ ក្រមុខរដ្ឋ
ទាំង ២ រូបក៏បានចាត់ទុកថា៖ ជប៉ុននិងឥណ្ឌូណេស៊ីត្រូវចងសម្ព័ន្ធយ៉ាងជិតស្និទ
ជាមួយគ្នា ដោយសារ ប្រទេសទាំង ២ ដើតួនាទីកាន់តែធំចំពោះសន្តិសុខនិងភាព
សម្បូរុងរឿង របស់តំបន់ ជារៀលរាល់ថ្ងៃ។ នាយករដ្ឋមន្ត្រីជប៉ុន Noda និងប្រធានា
ធិបតីឥណ្ឌូណេស៊ី Yudhoyono ក៏បានពិភក្សារអំពីស្ថានភាពនៅឧបទ្វីបកូរ៉េនិង
បណ្ដាបញ្ហាអន្តរជាតិនិង តំបន់ ដែលភាគីទាំង ២ យកចិត្តទុកដាក់រួមគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ