ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការជាមួយបារាំងនិងបែលហ្ស៊ីកលើវិស័យប្រឆាំងលិទ្ធិភេរវកម្ម

ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការជាមួយបារាំងនិងបែលហ្ស៊ីកលើវិស័យប្រឆាំងលិទ្ធិភេរវកម្ម - ảnh 1
ជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការជាមួយបារាំងនិងបែលហ្ស៊ីកលើវិស័យប្រឆាំងលិទ្ធិភេរវកម្ម (Image: VNA)


(VOVworld) – នាថ្ងៃទី​ ៣ ឧសភា នៅទីកុ្រង Brussels នាយករដ្ឋមន្ត្រីជប៉ុន លោក
 Shinzo abe បានជួបចរចារជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក Charles Michel។
 ក្នុងការចរចារ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបង្កើតការ សន្ទនាទ្វេភាគីស្តីពី
ការប្រយុទ្ធប្រឆាំងនឹងលិទ្ធិភេរវកម្មក្នុងឆ្នាំ ២០១៦។​ ថ្លែងមតិ នៅសន្និសីទកាសែត
រួមបន្ទាប់ពីការចរចារ នាយករដ្ឋមន្ត្រី Abe បានប្រកាសថា៖ តូក្យូនឹងបង្កើនកិច្ច
សហប្រតិបត្តិការជាមួយបែលហ្ស៊ីកនិងធានាសុវត្ថភាពសំរាប់ ប្រជាពលរដ្ឋនិង
បណ្ដាក្រុមហ៊ុនរបស់ជប៉ុនដែលកំពុងធ្វើសកម្មភាពនៅបែល ហ្ស៊ីក។ ថ្នាក់ដឹក
នាំរបស់ជប៉ុននិងបែលហ្ស៊ីកក៏បានចែករំលែកទស្សនៈថា៖ សារៈ សំខាន់នា
បច្ចុប្បន្នគឺត្រូវរក្សាសណ្ឋាប់ធ្នាប់អន្តរជាតិដោយឈរលើច្បាប់។ បែលហ្ស៊ីគឺជា
ទីកន្លែងមកដល់ទី ​៣ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅបណ្ដា ប្រទេសអឺរ៉ុប
រួមមានអ៊ីតាលី បារាំង បែលហ្ស៊ីក អាល្លឺម៉ង់និងរុស្ស៊ី ក្នុងរយៈពេល មួយសប្តាហ៍
សំដៅបង្កើតគ្រិះស្ថានសំរាប់សន្និសីទកំពូលក្រុមបណ្ដាប្រទេស ឧស្សាហកម្ម
អភិវឌ្ឍន៍ (G7) ដែលនឹងត្រូវបានរៀបចំឡើងនាចុងខែឧសភានេះនៅ ជប៉ុន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ