ជប៉ុនបន្តជំរុញទំនាក់ទំនងលើច្រើនវិស័យជាមួយអាស៊ាន

(VOVWORLD) -នាថ្ងៃទី១១ កក្កដា នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក  Fumio  Sishida បានមានជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨សីហាឆ្នាំ១៩៦៧-ថ្ងៃទី៨សីហាឆ្នាំ២០១៧)។ 
ជប៉ុនបន្តជំរុញទំនាក់ទំនងលើច្រើនវិស័យជាមួយអាស៊ាន - ảnh 1

ជប៉ុនបន្តជំរុញទំនាក់ទំនងលើច្រើនវិស័យជាមួយអាស៊ាន

នាថ្ងៃទី១១ កក្កដា នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Sishida បានមានជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតអាស៊ាន (ថ្ងៃទី៨សីហាឆ្នាំ១៩៦៧-ថ្ងៃទី៨សីហាឆ្នាំ២០១៧)។ រដ្ឋមន្ត្រីការបរទេសជប៉ុនបានអះអាងថា៖ជប៉ុនជានិច្ចកាលចាត់ទុកជប៉ុនជាតំបន់អភិវឌ្ឍន៍សកម្មមានការជះឥទ្ធិពលជាច្រើនចំពោះការអភិវឌ្ឍន៍រួមក្នុងតំបន់និងពិភព លោក ។  ដូច្នេះ ជប៉ុនចាត់ទុកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសអាស៊ាន ដើម្បីសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងរបស់ពិភពលោក។ ភាគីជប៉ុនសង្ឃឹមថានឹងបន្តជួយឧបត្ថម្ភបណ្ដាប្រទេសអាស៊ាន ក្នុងក្របខ័ណ្ឌទ្វេភាគី។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានពិភាក្សាជាមួយបណ្ដាឯកអគ្គរដ្ឋទូតអាស៊ាន  អំពីកិច្ចសហប្រតិបត្តិការក្នុង”យុទ្ធសាស្ត្របើកទ្វា សេរីភាពឥណ្ឌា ប៉ាស៊ីហ្វីក” ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ប្រកបដោយប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ