ជប៉ុនបានធ្វើកំណែទម្រង់គណៈរដ្ឋមន្រ្តីធំបំផុតចាប់តាំងពីឆ្នាំ ២០១២

(VOVWORLD) - នាថ្ងៃទី ១០ ខែកញ្ញា គណៈរដ្ឋមន្រ្តីថ្មីរបស់ប្រទេសជប៉ុនរួមមានសមាជិក ១៩ រូបត្រូវបានតែងតាំង ដែលក្នុងនោះមានសមាជិកសភាជាច្រើននាក់បានចូលរួមក្នុងគណៈរដ្ឋមន្រ្តីជាលើកដំបូងផងដែរ។
ជប៉ុនបានធ្វើកំណែទម្រង់គណៈរដ្ឋមន្រ្តីធំបំផុតចាប់តាំងពីឆ្នាំ ២០១២ - ảnh 1 នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe ថ្លែងមតិនៅក្នុងកិច្ចប្រជុំស្តីពីការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីជប៉ុន (រូបថត៖ AFP/TTXVN)

នេះជាលើកទី ៤ ដែលនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានធ្វើកំណែទម្រង់គណៈរដ្ឋមន្រ្តី ចាប់តាំងពីបានឡើងកាន់អំណាចកាលពីឆ្នាំ ២០១២។ ដោយមានសមាជិកសភាចំនួន ១៣ រូបចូលរួមក្នុងគណៈរដ្ឋមន្រ្តីជាលើកដំបូងនោះការធ្វើកំណែទម្រង់លើកនេះត្រូវបានចាត់ទុកថាជាធំបំផុតចាប់តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ ក្នុងចំណោមសមាជិកគណៈរដ្ឋមន្រ្តីថ្មី អ្នកដែលវ័យក្មេងជាងគេគឺសមាជិកសភា Koizumi Shinjiro ដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន។ គួរជម្រាបថា លោក Koizumi Shinjiro កើតនៅឆ្នាំ ១៩៨១ ដែលជាកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Koizumi Junichiro។ លោក Koizumi Shinjiro បានក្លាយជាមន្ត្រីមួយក្នុងចំណោមសមាជិកគណៈរដ្ឋមន្ត្រីជប៉ុនវ័យក្មេងបំផុតចំនួន ៣ នាក់ បន្ទាប់ពី សង្គ្រាមលោកលើកទី ២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ