ជប៉ុនបានអនុវត្តការបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាង

(VOVworld) – ទីភ្នាកងារសារព័ត៌មានជប៉ុន Kyodo ឲ្យដឹងថា៖ នាថ្ងៃទី ១៩ មិនា
រដ្ឋាភិបាលជប៉ុនបានអនុវត្តបទដាក់ទណ្ឌកម្មចំពោះសាធារណរដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញបន្ទាប់ពី ជំនួបរវាងបណ្ដាមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនជាមួយអ​នុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
អាមេរិក លោក David Cohen ដែលកំពុងមានដំណើរទស្សនកិច្ចនៅជប៉ុន។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនបានចាត់ទុកថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើនបទដាក់ទណ្ឌកម្មចំពោះបុគ្គល
ក៏ដូចជា វិស័យហិរញ្ញវត្ថុរបស់ព្យុងយ៉ាង។ ទន្ទឹមនឹងនោះ ជប៉ុនក៏បានដាសតឿន សហគមន៍អន្តរជាតិអនុវត្តសេចក្តីសម្រេចចិត្តនេះ។ មុននោះ ស.ប.ប.ក. បាន
ព្រមានថា៖​​ បើសិនជា អាមេរិកចាប់ផ្តើមសង្គ្រាមនុយក្លេអ៊ែរមួយ ប្រទេសនេះនឹង ឆ្លើយតបតវិញយ៉ាងដំណំរាប់ទាំងជប៉ុន ផងដែរ៕

ជប៉ុនបានអនុវត្តការបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាង - ảnh 1
រដ្ឋាភិបាលជប៉ុនបានអនុវត្តការបទដាក់ទណ្ឌកម្មចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ