(VOVworld) - ជប៉ុននឹងបង្កើនសកម្មភាពនៅសមុទ្រខាងកើតដូចចំណែកមួយ
ក្នុងការខំប្រឹងប្រែងរក្សាសណ្ដាប់ធ្នាប់នាវាចរណ៍ដោយឈរលើច្បាប់។នេះជា
សេចក្ដីប្រកាសរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុនលោកស្រី Tomomi Inada ក្នុង
ឱកាសបំពេញដំណើរទស្សនកិច្ចនៅអាមេរិក។ថ្លែងមតិនៅមជ្ឈមណ្ឌលស្រាវជ្រាវ
យុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១៥ កញ្ញា រដ្ឋមន្រ្តី
លោកស្រី Inada ឲ្យដឹងថា ជប៉ុននឹងបង្កើនការធ្វើអន្តរាគមន៍នៅសមុទ្រ ខាងកើត
ជាកន្លែងដែលទាំងតូក្យូនិងវ៉ាស៊ីនតោនចែករំលែកការព្រួយបារម្ភចំពោះសេចក្ដី
ប្រកាសអធិបតេយ្យភាពរបស់ចិន ហើយការធ្វើអន្តរាគមន៍នេះនឹងរួមមាន ការ
កសាងសមត្ថភាពសំរាប់ប្រទេសជាប់សមុទ្រនានាទៀតផង។
|
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រី Tomomi Inada និងសមភាគីអាមេរិកលោក Ashton Carter នៅវិមានបញ្ចកោននាថ្ងៃទី១៥ កញ្ញា (រូបថត៖EPA/TTXVN) |
នាថ្ងៃដដែល នៅសេតវិមាន រដ្ឋមន្រ្តីការពារជាតិជប៉ុនលោកស្រីTomomi Inada
និងសមភាគីអាមេរិកលោក Ashton Carter បានជួបសន្ទនាលើកដំបូងគិតតាំងពី
លោកស្រី Inada កាន់តំណែងថ្មី។រដ្ឋមន្រ្តីទាំងពីររូបបានអំពាវនាវឲ្យប៉េកាំងគោរព
សាលក្រមរបស់តុលាការមជ្ឈត្តកម្មទីក្រុងឡាអេ កាលពីខែកក្កដាកន្លងទៅ ទាក់
ទិនដល់ករណីបណ្ដឹងរបស់ហ្វីលីពីនប្រឆាំងចិន តាមនោះអះអាងថា សេចក្ដី
ប្រកាសអធិបតេយ្យភាពដ៏ធំទូលាយរបស់ចិននៅសមុទ្រខាងកើតនោះ គឺមិនមាន
មូលដ្ឋានយុត្តិធម៌ទេ។រដ្ឋមន្រ្តីទាំងពីររូបឯកភាពថា សាលក្រមរបស់តុលាការ
មជ្ឈត្តកម្មជាសាលក្រមចុងក្រោយនិងមានលក្ខណៈចាប់បង្ខំខាងយុត្តិធម៌។ទាក់
ទិនដល់ជំលោះនៅសមុទ្រ ថ្នាក់ដឹកនាំផ្នែកការពារជាតិនៃប្រទេសទាំងពីរ
អះអាងថា តូក្យូនិងវ៉ាស៊ីនតោន នឹងមិនព្រមទទួលអំពើបំបែកអធិបតេយ្យភាព
របស់ជប៉ុន នៅតំបន់ជិតប្រជុំកោះជំលោះដែលជប៉ុនហៅថា Senkaku ហើយចិន
ហៅថា Diaoyu នៅសមុទ្រ Hoa Tung នោះឡើយ។រដ្ឋមន្ត្រីទាំងពីររូបអះអាងថា
នេះជាបញ្ហាដែលស្ថិតនៅក្នុងក្របខ័ណ្ឌសន្ធិសញ្ញាសន្តិសុខអាមេរិក-ជប៉ុន
ហើយ ដោយហេតុនេះ វ៉ាស៊ីនតោនមានការទទួលខុសត្រូវការពារតូក្យូក្នុង
ករណីបន្ទាន់៕