ជប៉ុនប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩
(VOVWORLD) - នាថ្ងៃទី ៩ ខែមេសា ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានប្រគល់ជូនសម្ភារៈបរិក្ខារពេទ្យដល់មន្ទីរពេទ្យមជ្ឈិម Hue ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។
ទិដ្ឋភាពនៃពីធីប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ (រូបថត៖ VNA) |
អង្គការ JICA បានប្រគល់ជូនឧបករណ៍ចំនួន ៣ រួមមាន៖ ម៉ាស៊ីន ECMO ជួយគាំទ្រការចលនាអុកស៊ីសែនតាមរយៈភ្នាសក្រៅរាងកាយ ម៉ាស៊ីនបាញ់កាំរស្មីអ៊ិច (X-Ray) ឌីជីថលចល័ត និងម៉ាស៊ីនថតឆ្លុះអេកូ Doppler មានពណ៌ទូទៅ ដែលមានតម្លៃសរុប ៥០ លានយ៉េន (ស្មើនឹងប្រមាណ ៤៦០,០០០ ដុល្លារ)។ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត Pham Nhu Hiep នាយកមន្ទីរពេទ្យមជ្ឈិម Hue បានមានប្រសាសន៍ថា៖
«យើងនឹងដំណើរការម៉ាស៊ីនទាំងអស់នេះ ដើម្បីធានាបាននូវគុណភាពនិងប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជម្ងឺ ហើយនាពេលខាងមុខប្រសិនបើមានអ្នកជម្ងឺ កូវីដ-១៩ គេនឹងទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព។ អំណោយរបស់អង្គការ JICA ប្រគល់ជូនដល់មន្ទីរពេទ្យមជ្ឈិម Hue បានរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាមនៅទីក្រុង Hue ក៏ដូចជានៅទូទាំងប្រទេសផងដែរ»៕