ជប៉ុនប្រឆាំងជំទាស់ចិន ដែលបានដាក់ឈ្មោះរចនាសម្ព័ន្ធដែនសមុទ្រ Hoa Tung

(VOVWORLD) - យោងតាមភាគីជប៉ុនបានអះអាងថា គ្មានអ្វីឈ្លោះប្រកែកគ្នាអំពីការដែលប្រជុំកោះ Senkaku គឺជាអធិបតេយ្យភាពរបស់ជប៉ុនទាំងប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិនោះទេ។
ជប៉ុនប្រឆាំងជំទាស់ចិន ដែលបានដាក់ឈ្មោះរចនាសម្ព័ន្ធដែនសមុទ្រ Hoa Tung - ảnh 1ប្រជុំកោះ Senkaku (រូបភាព៖ AFP / vov.vn)

ប្រធានខុទ្ទកាល័យទីស្ដីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide នាថ្ងៃទី ២៧ ខែមិថុនា បានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះចិន ស្ដីពីការដែលចិនបានដាក់ឈ្មោះរចនាសម្ព័ន្ធភូមិសាស្ត្រនៅក្រោមដែនសមុទ្រនៅជុំវិញប្រជុំកោះ Senkaku។ យោងតាមភាគីជប៉ុនបានអះអាងថា គ្មានអ្វីឈ្លោះប្រកែកគ្នាអំពីការដែលប្រជុំកោះ Senkaku គឺជាអធិបតេយ្យភាពរបស់ជប៉ុនទាំងប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិនោះទេ។ ហេតុដូច្នេះ ការដែលចិនបានដាក់ឈ្មោះរចនាសម្ព័ន្ធក្រោមបាតសមុទ្រនៅតំបន់នេះគឺមិនអាច ផ្លាស់ប្តូរការពិតនេះបានឡើយ។

សូមបញ្ជាក់ដែរថា មុននេះ ក្រសួងធនធាន និងបរិស្ថានចិនបានដាក់ឈ្មោះរចនាសម្ព័ន្ធចំនួន ៥០ ក្រោម បាតសមុទ្រ Hoa Tung ដែលក្នុងនោះមានមានប្រជុំកោះ  Senkaku ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ