ជប៉ុនប្រឆាំងជំទាស់រាល់សកម្មភាពទាំងឡាយណាដែលបង្កើនភាពតានតឹងនៅសមុទ្រខាងកើត

(VOVWORLD) - ជប៉ុនប្រឆាំងជំទាស់ រាល់សកម្មភាពណាមួយដែលបង្កើនភាពតានតឹងនៅសមុទ្រខាងកើត ក៏ដូចជា “គាំទ្រជានិច្ច ដល់សារៈសំខាន់នៃគោល ការណ៍យកច្បាប់ជាចម្បង និងប្រើប្រាស់សន្តិវិធីជំនួសឱ្យការប្រើកម្លាំងនិងការបង្ខិតបង្ខំ”។

ថ្លែងមតិចំពោះមុខក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី ១៤ ខែកក្កដា ប្រធាន ខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានស្វាគមន៍ចំពោះសេចក្តីប្រកាសមួយថ្ងៃមុន របស់រដ្ឋមន្រ្តីការបរទេសអាមេរិក ស្តីពីគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះរាល់ការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត ព្រមទាំងអះអាងថា សេចក្តីប្រកាសនេះបានបង្ហាញពី “ការប្តេជ្ញាចិត្តដ៏រឹងមាំ” របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់នេះ។

ទន្ទឹមជាមួយគ្នានោះ លោក Suga ក៏បានបង្ហាញពីការព្រួយបារម្ភ អំពីសកម្មភាពរបស់ចិននៅក្នុងតំបន់ និងអះអាងថា ជប៉ុនប្រឆាំងជំទាស់ រាល់សកម្មភាពណាមួយដែលបង្កើនភាពតានតឹងនៅសមុទ្រខាងកើត ក៏ដូចជា “គាំទ្រជានិច្ច ដល់សារៈសំខាន់នៃគោលការណ៍យកច្បាប់ជាចម្បង និងប្រើប្រាស់សន្តិវិធីជំនួសឱ្យការប្រើកម្លាំងនិងការបង្ខិតបង្ខំ”។

នៅថ្ងៃដដែលនោះ ជប៉ុននិងសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំតាមអនឡាញ ស្តីពីបញ្ហាក្នុងតំបន់ ក៏ដូចជាផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ ក្នុងនោះ រួមទាំងបញ្ហាទាក់ទងនឹងកូរ៉េខាងជើង សមុទ្រខាងកើតនិងសមុទ្រ Hoa Tung ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ