ជប៉ុនប្រជុំបន្ទាន់បន្ទាប់ពីចំណាប់ខ្មាំងទី២ត្រូវ IS សម្លាប់

ជប៉ុនប្រជុំបន្ទាន់បន្ទាប់ពីចំណាប់ខ្មាំងទី២ត្រូវ IS សម្លាប់ - ảnh 1
ជប៉ុនប្រជុំបន្ទាន់បន្ទាប់ពីចំណាប់ខ្មាំងទី២ត្រូវ IS សម្លាប់ (Guardian)

        Vovworld-នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe នាព្រឹកថ្ងៃទី១កុម្ភៈបាន​ប្រជុំ
គណៈរដ្ឋមន្ត្រីបន្ទាន់បន្ទាប់ពីអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS បាន​ប្រកាសខ្សែ
វីដេអូសម្លាប់ចំណាប់ខ្មាំង Kenji Goto។ នាយករដ្ឋមន្ត្រី Shinzo Abe បានផ្ញើរសេចក្តី
រំលែកទុក្ខដល់គ្រួសារ Kenji Goto ចាត់ទុកនេះជាករណីគួរ​ឲ្យ​សោកស្ដាយ។​ ជប៉ុន
នឹងមិនលើកលែងទោសឲ្យសកម្មភាពភេរវកម្មឡើយ។ រដ្ឋមន្ត្រីការបរទេសលោក
Kishida Fumio ក្នុងសន្និសីទកាសែតនាថ្ងៃទី១កុម្ភៈ​បាន​សង្កត់ធ្ងន់ថា ជប៉ុនកំពុងបន្ត
បញ្ជាក់ព័ត៌មានដែល IS នាំចេញ។

        មុននោះអង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS នាថ្ងៃទី៣១មករាបានប្រកាស​ខ្សែ
វីដេអូមួយថតការសម្លាប់មនុស្សម្នាក់ដែលអង្គការជ្រុលនិយមនេះនិយាយថាជា
ចំណាប់ខ្មាំងទី២របស់ជប៉ុន អ្នកកាសែត Kenji Goto។

        បណ្ដាប្រទេសលើពិភពលោកក្នុងនោះមានអាមេរិក ងង់គ្លេស បារាំង អាល្លឺម៉ង់
បានថ្កោលទោសយ៉ាងពេញទម្ហឹងការដែល IS សម្លាប់ពលរដ្ឋជប៉ុន ទន្ទឹមនឹងនោះ
សម្ដែងសាមគ្គីភាពជាមួយជប៉ុនក្នុងការសាកល្បងថ្មីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ