ជប៉ុនផ្តល់ថវិកាចំនួន ៣,៩ លានដុល្លារអាមេរិក ដើម្បីដោះស្រាយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតនៃទន្លេមេគង្គ

(VOVWORLD) -  នារសៀលថ្ងៃទី ១៣ ខែមីនា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសឡាវ បានផ្តល់ជំនួយឥតសំណងចំនួន ៤១២ លានយ៉េន (ស្មើនឹង ៣,៩ លានដុល្លារ) របស់រដ្ឋាភិបាលជប៉ុន ដើម្បីជួយគណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) អនុវត្តន៍សកម្មភាពតាមដាន និងព្យាករណ៍ពីស្ថានភាពគ្រោះរាំងស្ងួតនិងទឹកជំនន់នៃទន្លេមេគង្គ។

ខ្ទង់ជំនួយនេះ ដែលនឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល ៤ ឆ្នាំ (២០២០-២០២៣) នឹងជួយអោយគណៈកម្មការ បង្កើនសមត្ថភាពរបស់ខ្លួន ក្នុងការព្យាករណ៍ទឹកជំនន់និងគ្រោះរាំងស្ងួត សម្រាប់តំបន់ដីសណ្ដទន្លេមេគង្គក្រោម អោយកាន់តែបានឆាប់រហ័សនិងត្រឹមត្រូវជាង ជួយប្រទេសដែលរងផលប៉ះពាល់ដូចជាកម្ពុជា ថៃ ឡាវនិងវៀតណាម អោយជៀសផុតពីការខូចខាតដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ សម្រាប់ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាជន។

សូមគូសបញ្ជាក់ថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍ប្រពៃណីមួយរបស់គណៈកម្មការទន្លេមេគង្គអន្តរ ជាតិ អស់រយៈពេល២០ ឆ្នាំមកហើយដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ