ជប៉ុនព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះកាយវិការរបស់ចិននៅសមុទ្រខាងកើត
(VOVWORLD) - មុននោះ នៅកិច្ចប្រជុំជាប្រចាំតាម “យន្តការទំនាក់ទំនង តាមផ្លូវសមុទ្រនិងផ្លូវអាកាស” រវាងស្ថាប័នការពារជាតិនៃប្រទេសទាំងពីរកាលពីចុងខែ មីនាកន្លងទៅ តំណាងក្រសួងការពារជាតិជប៉ុន ក៏បានសម្ដែងការព្រួយបារម្ភយ៉ាង ខ្លាំងក្លាចំពោះច្បាប់ប៉ូលីសសមុទ្រថ្មីរបស់ចិន ក៏ដូចជាការដែលចិនបង្កើនសកម្មភាព ដែលបង្កឡើងភាពតានតឹងនៅសមុទ្រ Hoa Tung និងសមុទ្រខាងកើតនាពេល កន្លងមក។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Motegi Toshimitsu។ (រូបថត៖ asia.nikkei.com) |
នាថ្ងៃទី៥ មេសា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីចិន លោក Wang Yi រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Motegi Toshimitsu បានសម្ដែងការព្រួយ បារម្ភយ៉ាងជ្រាលជ្រៅចំពោះកាយវិការនានារបស់ចិននៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ក្នុងនោះមានការដែលនាវាឆ្មាំសមុទ្រចិនបានទន្ទ្រានចូលតំបន់សមុទ្រ ចំណុះប្រជុំកោះ Senkaku/Diao Yu ជាបន្តបន្ទាប់ ក៏ដូចជាការដែលចិនអនុវត្តន៍ច្បាប់ ប៉ូលីសសមុទ្រថ្មីផងដែរ។ មុននោះ នៅកិច្ចប្រជុំជាប្រចាំតាម “យន្តការទំនាក់ទំនង តាមផ្លូវសមុទ្រនិងផ្លូវអាកាស” រវាងស្ថាប័នការពារជាតិនៃប្រទេសទាំងពីរកាលពីចុងខែ មីនាកន្លងទៅ តំណាងក្រសួងការពារជាតិជប៉ុន ក៏បានសម្ដែងការព្រួយបារម្ភយ៉ាង ខ្លាំងក្លាចំពោះច្បាប់ប៉ូលីសសមុទ្រថ្មីរបស់ចិន ក៏ដូចជាការដែលចិនបង្កើនសកម្មភាព ដែលបង្កឡើងភាពតានតឹងនៅសមុទ្រ Hoa Tung និងសមុទ្រខាងកើតនាពេល កន្លងមក៕