ជប៉ុនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយអាមរិកនិងអ៊ូស្ត្រាលី
|
ជប៉ុនមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីជាមួយអាមរិកនិងអ៊ូស្ត្រាលី (Image: VNA) |
(VOVworld) – នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe មានគោលបំណងបើកទូលាយកិច្ចសហប្រតិបត្តិការរវាងជប៉ុនអាមេរិកនិងអ៊ូស្ត្រាលី។ នេះគឺជាខ្លឹមសារស្នូល ក្នុងអត្ថបទសរសេររបស់លោក Abe ដែលត្រូវបានចុះផ្សាយ នាថ្ងៃទី ១៤ វិច្ឆិកា លើ
កាសែត “Financial Review” របស់អ៊ូស្រ្តលីមុនពេលសន្និសីទកំពូលក្រុមបណ្ដាខឿន សេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញ (G-20) ដែលប្រព្រឹត្តទៅនៅទីក្រុង Brisbane
ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៦ វិច្ឆិកា។ លោក Abe បានអះអាងថា៖ អាមេរិកគឺជាសម្ព័ន្ធ មិត្តសំខាន់បំផុតរបស់ជប៉ុននិងអ៊ូស្ត្រាលី។ ចំពោះអ៊ូស្ត្រាលី នាយករដ្ឋមន្ត្រី Shinzo
Abe បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងជប៉ុន-អ៊ូស្ត្រាលីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។
លោក Abe មានគោលបំណងថា៖ ប្រទេសទាំង ២ នឹងមានជំហានជាក់ស្តែងដើម្បី
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ។ នៅខាងក្រៅ
សន្និសីទ G-20 លើក នេះ នាយករដ្ឋមន្ត្រី Shinzo Abe នឹងជួបសន្ទនាជាមួយ
ប្រធានាធិបតីអាមេរិក លោក Barack Obama និងនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី លោក
Tony Abbott ផងដែរ៕