ជប៉ុនយកចិត្តទុកដាក់ពិសេសលើទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម

(VOVWORLD) -ក្នុងឱកាសនៃដំណើទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ចាប់ពីថ្ងៃទី២៩
ឧសភាដល់ថ្ងៃទី២មិថុនានោះ អ្នកយកព័ត៌មាននៃ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅតូក្យូ ធ្វើបទសំភាសន៍ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong ស្តីពីអត្ថន័យនៃដំណើរទស្សន កិច្ចជាផ្លូវការនេះក៏ដូចជាយថាទស្សន៍សហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។ 
ជប៉ុនយកចិត្តទុកដាក់ពិសេសលើទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong  

លោក Nguyen Quoc Cuong បានឲ្យដឹងថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុនលើកដំបូង របស់លោកប្រធានរដ្ឋនិងលោកជំទាវគឺពោរពេញទៅដោយអត្ថន័យសម្រាប់ភាគីទាំង ពីរ។ ជាធម្មតា ក្នុងមួយឆ្នាំ ជប៉ុនមិនត្រឹមតែទទួលគណៈប្រតិភូថ្នាក់រដ្ឋពីមួយទៅពីរក្រុមតែ ប៉ុណ្ណោះ។ តាមនោះ ការដែលជប៉ុនត្រៀមរៀបចំទទួលប្រធានរដ្ឋវៀតណាម លោក Tran Dai Quang មកបំពេញទស្សនកិច្ចថ្នាក់រដ្ឋ គឺចង់បង្ហាញថា ជប៉ុនមានការយកចិត្ត ទុកដាក់និងគោរពនូវតួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់ក៏ដូចជាលើពិភពលោក ព្រមទាំងយកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមជាមួយជប៉ុនទៀតផង។

យោងតាមឯកអគ្គរដ្ឋទូត Nguyen Quoc Cuong ទំនាក់ទំនងរវាងប្រទេសទាំងពីរបច្ចុ ប្បន្នកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងល្អប្រសើរបំផុតក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែ នៅមានសក្កានុភាពជាច្រើនសម្រាប់បន្តកិច្ចសហប្រតិបត្តិការនេះនាពេលខាងមុខ។ ស្តី ពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងជប៉ុនលើបញ្ហាអន្តរជាតិ លោក Nguyen Quoc Cuong បានឲ្យដឹងថា ប្រទេសទាំងពីរបានចែករំលែកនូវផលប្រយោជន៍យុទ្ធ សាស្ត្រជាច្រើនលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ ជាពិសេសគឺទស្សនៈប្រហាក់ប្រហែ លក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើត។ ពោលគឺភាគីទាំងពីរសុទ្ធតែមានទស្សន ថា ជម្លោះនៅសមុទ្រខាងកើតត្រូវបានដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់អំពើ ហឹង្សា ឈរលើច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រឆ្នាំ១៩៨២ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ