ជប៉ុនរកឃើញនាវាចិន៤គ្រឿងរំលោភដែនសមុទ្រខុសច្បាប់
|
ជប៉ុនរកឃើញនាវាចិន៤គ្រឿងរំលោភដែនសមុទ្រខុសច្បាប់ |
(VOV)_កងកម្លាំងការពារឆ្នេរសមុទ្រជប៉ុន (JCG) បានអោយដឹងថា៖នាវាចិន៤
គ្រឿង នាព្រឹកថ្ងៃទី៦វិច្ឆិកា បានឈានចូលក្នុងដែនសមុទ្ររបស់ជប៉ុន ជំវិញប្រជុំកោះ
Senkaku (ដែលភាគីចិនហៅថាដាយយូ)។ តាម JCG ថា៖ នាវាពោលខាងលើត្រូវរកឃើញ
ក្នុងពេលឈានចូល្នុងដែនសមុទ្រជប៉ុន នាម៉ោង១០(តាមម៉ោងតំបន់)។ នាវាមួយ
គ្រឿងរបស់ JCG បានជូនសារលិខិតព្រមានចំពោះនាវាទាំងនេះរបស់ចិន ហើយស្នើ
អោយត្រូវចេញពីតំបន់ដែនសមុទ្ររបស់ជប៉ុន។ នេះជាលើកដំបូងដែលបណ្ដានាវាចិន
រំលោភទៅលើតំបន់ដែនសមុទ្ររបស់ជប៉ុន ចាប់ពីថ្ងៃទី១៨តុលាកន្លងទៅ៕