ជប៉ុនរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូ

(VOVWORLD) - នាថ្ងៃទី៩ខែសីហា ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាអាមេរិកទម្លាក់ គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki ក្នុងសង្គ្រាមលោកលើកទី២ ត្រូវបាន រៀបចំនៅកោះ Kyushu។ 
ជប៉ុនរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣នៃទិវាអាមេរិកទម្លាក់គ្រាប់បែកបរមាណូ - ảnh 1 គ្រាប់បែកបរមាណូបានផ្ទុះនៅទីក្រុង Nagasak ប្រទេសជប៉ុនកាលពីគ្រាសង្គ្រាមលោកលើកទី២ 

ថ្លែងមិតក្នុងពិធីនេះ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានអះអាងថា ដើម្បីបង្កើតឡើងពិភពលោកមួយដែលគ្មាន អាវុធនុយក្លេអ៊ែរ ត្រូវតែមានកិច្ចសហការពីប្រទេសទាំពីរ គឺជាប្រទេសមាន កម្មសិទ្ធ និង ប្រទេសគ្មានកម្មសិទ្ធអាវុធនុយក្លេអ៊ែរ។ លោកក៏សន្យាថាជប៉ុន នឹងដើរតួនាទីជា ស្ពានតភ្ជាប់រវាងភាគីទាំងពីរដោយមានសេចក្តីប្តេជ្ញាចិត្តនិង ការខិតខំប្រឹងប្រែងយ៉ាង ពេញទំហឹងជាមួយសហគមន៍អន្តរជាតិ។ រិឯខ្លួនវិញ អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Antonio Guterres បានអំពាវនាវ ឲ្យពិភពលោកផ្ទៀងស្តាប់នូវពាក្យសំដីរបស់ជនរងគ្រោះ និងអះអាង ថា “Nagasaki ជាកន្លែងចុងក្រោយនៅ លើផែនដីត្រូវរងគ្រោះមហន្តរាយដោយសារ អាវុធនុយ ក្លេអ៊ែរបង្កឡើងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ