ជប៉ុនសន្យាជួយឧបត្ថម្ភជាទឹកប្រាក់រាប់ពាន់លានដុល្លាអាមេរិកជំរុញការអភិវឌ្ឍ របស់អាស៊ាន
(VOVWORLD) - ជប៉ុនបានសន្យាផ្ដល់ជំនួយឧបត្ថម្ភជាទឹកប្រាក់ចំនួន៣ពាន់ លានដុល្លា អាមេរិកតាមរយៈកញ្ចប់ទុនកម្ចីនិងវិនិយោគ ជូនចំពោះសមាគមន៍បណ្ដាប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់នេះ។
រដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Toshimitsu Motegi (រូបថត៖ Kyodo News) |
ថ្លែងនៅសន្និសីទជំនាញមួយកាលពីថ្ងៃទី២ ខែធ្នូ នៅទីក្រុងតូក្យូ រដ្ឋមន្រ្តី ការបរទេសជប៉ុនលោក Toshimitsu Motegi បានអោយដឹងថា តំបន់សេដ្ឋកិច្ចរដ្ឋ និងឯកជនរបស់ជប៉ុននឹងរួមវិភាគទានក្នុងរយៈពេល៣ឆ្នាំ (២០២០-២០២២) សំដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រគល់សិទ្ធិអោយនារីនិងការពារបរិស្ថានធម្ម ជាតិ។ ក្នុងកញ្ចប់ទឹកប្រាក់៣ពាន់លានដុល្លាអាមេរិកពោលខាងលើ ១,២ពាន់ លាននឹងមកពីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន (JICA)។ សេចក្ដីប្រកាសពោលខាងលើត្រូវបានចេញក្រោយពីនាយករដ្ឋមន្រ្តីជប៉ុនលោក Abe Shinzo កាលពីខែវិច្ឆិកាកន្លងទៅ បានសន្យាបង្កើនទ្វេដងទុនវិនិ យោគនិងទុនកម្ចី សំដៅជួយឧបត្ថម្ភដល់អាស៊ាន៕