ជប៉ុនសន្យាបន្តជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

ជប៉ុនសន្យាបន្តជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ - ảnh 1
ជប៉ុនសន្យាបន្តជួយឧបត្ថម្ភវៀតណាមទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ

          (VOV)_ “ កុមារមានសិទ្ធិបានគាំពារ និងសិក្សារៀនសូត្រអំពីការទប់ទល់​នឹង
គ្រោះធម្មជាតិ” នេះជាការអះអាងរបស់អង្គសន្និសីទ ក្នុងសន្និសីទជាតិស្ដីអំពី៖” កាត់
បន្ថយហានិភ័យដោយគ្រោះធម្មជាតិ និងគាំពារកុមារ​”​ ត្រូវ​បាន​រៀបចំឡើង នាព្រឹក
ថ្ងៃទី១៥ខែធ្នូ នៅខេត្ត Ninh Thuan (ភាគកណ្ដាល​​វៀត​ណាម)។ ថ្លែងមតិនៅទីនេះ 
លោក Hoang Van Thang អនុរដ្ឋមន្ត្រីក្រសួង​កសិកម្ម​ និងអភិវឌ្ឍន៍ជនបទវៀតណាម 
បានសង្កត់ធ្ងន់ថា៖

          “ ជាដំបូង យើងត្រូវកំណត់អោយបាននូវការជះឥទ្ធិពលរបស់គ្រោះធម្មជាតិចំ
ពោះកុមារនិងការ​អភិ​វឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ប្រទេសជាតិ។ ​យើងត្រូវបំពាក់​បំប៉ន់​
និង​​លើកកំពស់ការយល់ដឹងអំពីគ្រោះធម្មជាតិ ក៏​ដូចជា​ជំនាញទប់ទល់នឹងគ្រោះធម្ម
ជាតិសំរាប់កុមារ។ ដើម្បីធ្វើបានប្រការនេះយើងត្រូវកសាងយន្តការ និងយកចិត្តទុក
ដាក់ចំពោះកុមារ ក្នុងដំណាក់កាលមុន ក្នុង និងក្រោយពីពេលគ្រោះធម្មជាតិកើត
មានឡើង។ ទន្ទឹមនឹងនោះ បង្កើនការងារផ្សព្វផ្សាយ អនុវត្តបទពិសោធន៍ល្អៗ ក្នុង
និងក្រៅប្រទេសផងដែរ៕“

ប្រតិកម្មទៅវិញ

ផ្សេងៗ