ជប៉ុនសន្យាបន្តផ្តល់ជំនួយសំរាប់កម្ពុជា
|
ជប៉ុនសន្យាបន្តផ្តល់ជំនួយសំរាប់កម្ពុជា (VNA) |
(VOVworld) – នាថ្ងៃទី ២០ កញ្ញា ជប៉ុនបានសន្យាបន្តផ្តល់ជំនួយសំរាប់កម្ពុជា
លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្បៀងអាហារ ការរ៉ាវរកនិងបំផ្លាញចោលគ្រាប់បែក
និងការអភិវឌ្ឍន៍ប្រភពធនធានមនុស្ស។ សេចក្តីថ្លែងការពោលខាងលើត្រូវបាន
អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kyoshi Odawara នាំចេញក្នុងជំនួបសន្ទនា
ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ច
នៅកម្ពុជា។ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Kyoshi Odawara បានអះអាង
ថា៖ ជប៉ុនជានិច្ចកាលកំណត់កម្ពុជាគឺជាស្ពានតភ្ជាប់សំខាន់ដើម្បីប្រទេសនេះធ្វើ
សមាហរណកម្មជាមួយអាស៊ាន។ នាថ្ងៃដដែល ជប៉ុនបានបើកសម្ពោធមន្ទីពេទ្យ
ឯកជនដំបូងនៃប្រទេសនេះនៅកម្ពុជា Sunrise ដោយមានប្រភពទុនវិនិយោគ
ឡើងដល់ ៣៥ លានដុល្លាអាមេរិក។ នៅពិធីនេះ ភាគីជប៉ុនបានប្រកាសបន្ត
បើកទូលាយការវិនិយោគបន្ថែម ២០ លានដុល្លាអាមេរិកនាឆ្នាំ ២០១៩ ដើម្បី
កសាងមហាវិទ្យាល័យវេជ្ជសាស្រ្តសំដៅលើកកំពស់គុណភាពនៃការបណ្តុះ
បណ្ដាលប្រភពធនធានមនុស្សលើវិស័យសុខាភិបាលនៅកម្ពុជា៕