ជប៉ុនស្នើឲ្យកូរ៉េខាងត្បូងពន្លឿនការសន្ទនាទ្វេភាគី

ជប៉ុនស្នើឲ្យកូរ៉េខាងត្បូងពន្លឿនការសន្ទនាទ្វេភាគី  - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានស្នើឲ្យបណ្ដាសមាជិកសភាកូរ៉េខាងត្បូងសហប្រតិបត្តិការជាមួយជប៉ុន
ដើម្បី ពន្លឿនការសន្ទនាទ្វេភាគី ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងប្រទេស
ទាំង ២ កំពុងអាក្រក់ទៅៗដ៏ធ្ងន់ធ្ងរដោយជំលោះអធិបតេយ្យភាពនិងបូរណ
ភាពដែនដី ក៏ដូចជា បញ្ហាផ្សេងៗទៀត។ ថ្លែងមតិក្នុងកិច្ចប្រជុំរវាងសមាជិក
ជប៉ុននិងកូរ៉េខាង ត្បូងនៅរដ្ឋធានី តូក្យូ លោក​ Abe បានអះអាងនឹងរក្សាការ
ខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការឲ្យស៊ីជំរៅនៅគ្រប់ជាន់ថ្នាក់
និងត្រៀមខ្លួនជាស្រេចជួប សន្ទនាជាមួយ Seoul។ នាយករដ្ឋមន្ត្រី Abe បាន
ចាត់ទុកថា៖ ប្រជាជននៃ ប្រទេសទាំង ២ ត្រូវបង្កើនការបើកទូលាយទំនាក់
ទំនងទ្វេភាគីឲ្យបានខ្លាំងក្លា ថែមទៀត។ សេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រី
Abe ត្រូវបាននាំចេញក្នុង កាលៈទេសៈ ប្រទេសទាំង ២ កំពុងប្រឈមមុខនឹង
ភាពតានតឹងដែលកំពុងឡើងជណ្តើរជុំវិញជំលោះអធិបតរយ្យភាពចំពោះ
ប្រជុំកោះដែលភាសារកូរ៉េហៅថា៖  Dokko ឬភាសារជប៉ុនហៅថា៖ Takeshima
ក៏ដូចជា ការខ្វែងគំនិតខាងប្រវត្តិសា ស្ត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ