ជប៉ុនសម្តែងការព្រួយបារម្ភអំពីការដែលនាវាយោធារបស់ចិនឈានចូលក្នុងតំបន់ ព្រំដែនសមុទ្រ
|
ជប៉ុនសម្តែងការព្រួយបារម្ភអំពីការដែលនាវាយោធារបស់ចិនឈានចូលក្នុងតំបន់ ព្រំដែនសមុទ្រ (Image: VNA) |
(VOVworld) –ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា៖ នាថ្ងៃទី ១៦ មិថុនា
នាវាមួយគ្រឿងនៃ កងទ័ពជើងទឹកចិនបានឈានចូលតំបន់ជាប់នឹងដែន
សមុទ្ររបស់ជប៉ុនជិតនឹងកោះ Kitadaito ចំណុះខេត្ត Okinawa ក្នុងកាលៈទេសៈ
ភាពតានតឹងរវាងប្រទេសទាំងពីរកំពុងឡើងជណ្តើរដោយទង្វើព្រហើនកោង
កាចរបស់ចិនលើសមុទ្រ។ មន្ត្រីជាន់ខ្ពស់រូបរបស់មួយក្រសួងការពារជាតិជប៉ុន
បានឲ្យដឹងថា៖ ក្រសួងការបរទេសនៃប្រទេសនេះបានផ្ញើរសារលិខិតដែលសម្តែង
នូវការព្រួយបារម្ភចំពោះការដែល នាវាចារកម្ម Dongdiao របស់ចិនបានឈាន
ចូលតំបន់នេះនៅម៉ោងទី ១៥ និង ៥ នាទី។ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹង
ថែមទៀតថា៖ នាវាពោលខាងលើបានចាកចេញពីតំបន់ជាប់នឹងសមុទ្ររបស់
ជប៉ុន ១ ម៉ោងក្រោយនោះ។ រឿងហេតុនេះប្រព្រឹត្តទៅ ១ ថ្ងៃ បន្ទាប់ពីនាវាកង
ទ័ពជើងទឹកចិនបានឈានចូលតំបន់សមុទ្ររបស់ជប៉ុនទៅដល់ប៉ែកខាងលិច
កោះ Kuchinoerabu និងប៉ែកខាងត្បូងកោះ Kyushu៕