ជប៉ុនអំពាវនាវកូរ៉េខាងជើងបន្តដោះស្រាយបញ្ហាពលរដ្ឋត្រូវចាប់ពង្រត់

ជប៉ុនអំពាវនាវកូរ៉េខាងជើងបន្តដោះស្រាយបញ្ហាពលរដ្ឋត្រូវចាប់ពង្រត់ - ảnh 1
ប្ដីប្រពន្ធជប៉ុនមួយគូរដែលត្រូវកូរ៉េខាងជើងចាប់ពង្រត់ វិលត្រឡប់មកស្រុកនាឆ្នាំ២០០២
 (រូបថត៖Reuters)

VOVWORLD_នាថ្ងៃទី១២ខែកុម្ភៈ រដ្ឋមន្រ្តី​ការបរទេសជប៉ុនលោក Fumio Kishida
​បានសំដែងនូវការសោកស្ដាយចំពោះការដែលកូរ៉េខាងជើងរំសាយដោយឯកតោ
ភាគីនូវគណៈកម្មការពិសេសដែលបានបង្កើតឡើងកាលពីខែកក្កដាឆ្នាំ២០១៤
សំដៅសើបអង្កេតបញ្ហាពលរដ្ឋជប៉ុនត្រូវចាប់ពង្រត់ក្នុងអំឡុងទសវត្សទី៧០និង
៨០នាសតវត្សមុន។ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាននៅក្រុងOttawaប្រទេស
 CANADA លោក Fumio Kishidaបានសង្កត់ធ្ងន់ថារដ្ឋាភិបាលជប៉ុននឹងមានទង្វើ
និងជំហានជាក់​ស្ដែង​ដើម្បីដោះស្រាយបញ្ហានេះ។

មុននោះនាថ្ងៃទី១២កុម្ភៈសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន
ប្រកាសផ្អាកការសើបអង្កេតរឿងពលរដ្ឋជប៉ុនត្រូវចាប់ពង្រត់សំដៅតបតនឹងការ
ដែលតូក្យូបើកទូលាយវិធានការដាក់ទណ្ឌកម្មទៅលើព្យុងយ៉ាងក្រោយពីការ
សាកល្បងនុយក៉្លេអែរនិងបង្ហោះផ្កាយរណបនាពេលទើបក្លងទៅថ្មីៗនេះរបស់
កូរ៉េខាងជើង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ