ជប៉ុន-អាមេរិក-កូរ៉េខាងត្បូងនាំចេញសេចក្តីថ្លែងការរួមស្តីពីការថ្កោលទោស ស.ប.ប.ក.
(VOVworld) - នាថ្ងៃទី ៣១ មករា សេចក្តីថ្លែងការរួមស្តីពីការថ្កោលទោសដំណើរការ
សាកល្បងនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ត្រូវបាន
នាំចេញ ក្នុងកិច្ចប្រជុំរវាងបណ្ដាមន្ត្រីការបរទេសនិងការពារប្រទេសរបស់ ជប៉ុន
អាមេរិក និង កូរ៉េខាងត្បូង។ សេចក្តីថ្លែងការរួមអះអាងថា៖ ផែនការដំណើរការ
សាកល្បងនុយក្លេអ៊ែរនិងការបាញ់បង្ហោះផ្កាយរណប់នៃ ស.ប.ប.ក. នឹងគំរាម
កំហែងដល់សន្តិភាពនិងស្ថិរភាពលើឧបទ្វីបកូរ៉េ ក៏ដូជា ក្នុងតំបន់អាស៊ីឦសាន។
ជប៉ុន អាមេរិកនិងកូរ៉េខាងត្បូងអំពាវនាវ ស.ប.ប.ក. បញ្ឃប់សកម្មភាពពោលខាង
លើ។ សេចក្តីថ្លែងការរួមឲ្យដឹងទៀតថា៖ ជប៉ុន អាមេរិក កូរ៉េខាងត្បូងនឹងសហប្រ
តិប្រតិបត្តិការជាមួយចិននិងរុស្ស៊ី ដើម្បីរារាំង ស.ប.ប.ក. ដំណើរការសាកល្បង
នុយក្លេអ៊ែរលើកទី ៣ ៕
|
សេចក្តីថ្លែងការរួមស្តីពីការថ្កោលទោសដំណើរ ការសាកល្បងនុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េត្រូវបាននាំចេញ (Image: Internet) |