ជប៉ុន-អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ


ជប៉ុន-អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ - ảnh 1
ជប៉ុន-អាស៊ានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (Image: VOV)

(VOVworld) – នាថ្ងៃទី ១៩ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Akinori Eto បានជួបសន្ទនាជាមួយសមភាគីរបស់បណ្ដាប្រទេសជាសមាជិកអាស៊ាននៅទីក្រុង
Bagan ប្រទេសមីយ៉ានម៉ា។ គោលដៅនៃជំនួបសន្ទនានេះគឺសំដៅជំរុញកិច្ចសហ
ប្រតិបត្តិការសន្តិសុខរវាងតូក្យូនិងបណ្ដាប្រទេសអាស៊ាន។ ក្នុងជំនួនសន្ទនានេះ
រដ្ឋមន្ត្រី Eto បានផ្តោតទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនាវាចរណ៍
ការជួយសង្គ្រោះមនុស្សធម៌និងការកាត់បន្ថយផលវិបាកដោយគ្រោះធម្មជាតិ។
លោក បានអះអាងថា៖ គ្មានប្រទេសណាមួយអាចរក្សាសន្តិភាពដោយឯកតោ
ភាគីទេព្រមទាំងសម្តែងគោលបំណងរបស់តូក្យូអំពីការផ្គត់ផ្គង់ឧបករណ៍និង
បច្ចេកទេសសន្តិសុខទាក់ទិនដល់កម្មវិធីលើកកំពស់សមត្ថភាពសំរាប់ប្រទេស
អាស៊ានផងដែរ។ ដោយមានកិច្ច​ប្រជុំដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ១៩ វិច្ឆិកា
នេះ ជប៉ុនបានក្លាយទៅជាប្រទេសទី ៣ ដែលដំណើរការសន្ទនាអំពីបញ្ហាការ
ពារជាតិជាមួយប្រទេសជាសមាជិកអាស៊ាននានា បន្ទាប់ពីអាមេរិកនិងចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ