ជប៉ុន និងកូរ៉េខាងត្បូង ចាប់ផ្តើមកិច្ចសន្ទនាសេដ្ឋកិច្ចជាប់ខ្ពស់ឡើងវិញ បន្ទាប់ពីជាប់គាំងរយៈពេលជិត ៨ឆ្នាំ
(VOVWORLD) - ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹងបន្តកិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់ឡើងវិញនៅចុងឆ្នាំនេះ បន្ទាប់ពីជាប់គាំងអស់រយៈពេលជិត៨ឆ្នាំ ដោយសារតែភាពតានតឹងទ្វេភាគីទាក់ទងនឹងបញ្ហាជាច្រើន។
ទីភ្នាក់ងារសារព័ត៌មាន Yoonhab na ថ្ងៃទី ៣ ខែធ្នូ បានដកស្រង់ប្រភពការទូតដែលឲ្យដឹងថា ភាគីទាំងពីរបានឯកភាបរៀបចំកិច្ចប្រជុំនៅទីក្រុងសេអ៊ូលនៅចុងខែនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងកិច្ចប្រជុំមួយក្នុងទីក្រុងតូក្យូ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។ រូបថត៖ Kyodo/TTXVN |
ការដែលទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល បន្តការពិគ្រោះយោបល់សេដ្ឋកិច្ចកម្រិតខ្ពស់ទ្វេភាគីឡើងវិញ គឺជាកាយវិការថ្មីបំផុតសំដៅកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានភាពចម្រូងចម្រាសទាក់ទងនឹងបញ្ហាពលកម្មដោយបង្ខំ ក្នុងសម័យសង្គ្រាម។ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) កាលពីខែកក្កដាកន្លងទៅ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានយល់ព្រម បន្តកិច្ចសន្ទនាសេដ្ឋកិច្ចទ្វេភាគី ហើយក៏បានអះអាងពីការសន្យារបស់ខ្លួនក្នុងការអនុវត្តព្រឹត្តិការណ៍ទាំងនេះនៅក្នុងកិច្ចប្រជុំកំពូលជាបន្ទាប់។
ត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៩៩ កិច្ចសន្ទនាសេដ្ឋកិច្ចជាន់ខ្ពស់ជប៉ុន-កូរ៉េខាងត្បូងបានប្រព្រឹត្តិទៅដោយឆ្លាស់គ្នានៅក្នុងប្រទេសទាំងពីរនេះ មុនពេលត្រូវបានផ្អាក បន្ទាប់ពីសម័យប្រជុំលើកទី ១៤ នៅទីក្រុងតូក្យូក្នុងខែមករាឆ្នាំ ២០១៦៕