ជប៉ុន និង EU គ្រោងផែនការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខថ្មី

(VOVWORLD) - កាសែត Nikkei របស់ប្រទេសជប៉ុនក្នុងច្បាប់ចេញផ្សាយនៅថ្ងៃទី ៣ ខែកក្កដា បានលើកឡើងថា ប្រទេសជប៉ុន និងសហភាពអឺរ៉ុប (EU) គ្រោងនឹងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មីមួយនៅក្នុងវិស័យសន្តិសុខ។

យោងតាមសេចក្តីព្រាងដំបូងនៃសេចក្តីថ្លែងការណ៍រួមរបស់ជប៉ុន និងសហភាពអឺរ៉ុប (EU) ដែលគ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេស Nordic នៅថ្ងៃទី ១៣ ខែកក្កដា នៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានាសន្តិសុខដែនសមុទ្រនៅអាស៊ីបូព៌ា និងឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ីនធឺណិត។ ក្រៅពីនេះ ភាគីទាំងពីរក៏នឹងសហការដើម្បីស្ថិរភាពអាស៊ី និងវិសាលភាពធំទូលាយជាងអាស៊ី។ ឈរលើមូលដ្ឋាននោះ ភាគីទាំងពីរបានកំណត់ថានឹងធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសន្តិសុខទ្វេភាគី និងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខថ្មីមួយ ដែលជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដំបូងគេក្នុងវិស័យនេះ។

ក្របខណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខថ្មីរវាងប្រទេសជប៉ុន និងសហភាពអឺរ៉ុបគ្រោងនឹងស្នើផែនការកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខដែនសមុទ្រ សន្តិសុខអវកាស សន្តិសុខតាមអ៊ីនធឺណិត និងសន្តិសុខព័ត៌មាន ដែលជាបញ្ហាហួសពីក្របខណ្ឌនៃតំបន់នីមួយៗនៃអាស៊ី ឬអឺរ៉ុប។ មុននោះ ជប៉ុន និងសហភាពអឺរ៉ុបផ្តោតតែលើក្នុងវិស័យសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ