ជប៉ុន៖ អំពើរំលោភច្បាប់របស់ចិននៅសមុទ្រខាងកើតគឺមិនអំណោយផលដល់ការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិឡើយ

(VOVWORLD) - ឆ្លើយបទសម្ភាសរបស់ទីភ្នាក់ងារសារព័ត៌មាន CNN (អាមេរិក) នាពេលថ្មីៗ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kono Taro បានអះអាងថារាល់សកម្មភាពរបស់ចិននៅសមុទ្រខាងកើត ក្នុងការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពជាក់ស្តែង អាចប្រឈមនឹងប្រតិកម្មយ៉ាងពេញទំហឹង ពីសហគមន៍អន្តរជាតិ។ 
ជប៉ុន៖ អំពើរំលោភច្បាប់របស់ចិននៅសមុទ្រខាងកើតគឺមិនអំណោយផលដល់ការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិឡើយ - ảnh 1 រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kono Taro (រូបថត៖ CNN)

លោក Kono Taro បានសង្កត់ធ្ងន់ថា ការដែលចិនបង្កើនការពូនជ្រុំ កែលំអ និងបង្កើតថ្មប៉ប្រះទឹកផ្កាថ្ម ក៏ដូចជា សាងសង់កោះសិប្បនិម្មិត ដើម្បីយកទៅធ្វើជាមូលដ្ឋានរបស់ខ្លួននៅលើសមុទ្រខាងកើត គឺមិនសមស្របនឹងការពង្រឹងនិងរក្សាសណ្តាប់ធ្នាប់អន្តរជាតិនោះឡើយ។

លោករដ្ឋមន្រ្តី Kono Taro បានបញ្ជាក់ទៀតថាសណ្តាប់ធ្នាប់និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត និងតំបន់ផ្សេងៗទៀត ពិតជាមានសារៈសំខាន់ណាស់ ហើយរាល់បញ្ហាដែលបានកើតឡើងនៅទីនេះគឺជាបញ្ហាគួរឲ្យព្រួយបារម្ភសម្រាប់សហគមន៍អន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ