ជប៉ុន អាមេរិកបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តសំដៅទប់ទល់នឹងការគំរាមកំហែងពី កូរ៉េខាងជើង
(VOVWORLD) - ជប៉ុននិងអាមេរិកនាថ្ងៃទី១៧ សីហា បានសន្យាបន្តដាក់សម្ពាធទៅ លើកូរ៉េខាងជើង ព្រមទាំងបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តសំដៅទប់ទល់ប្រកប ដោយប្រសិទ្ធភាពជាងចំពោះការគំរាមកំហែងកាន់តែកើនឡើង ពីកម្មវិធិកាំជ្រួច និងនុយក្លេអ៊ែររបស់ព្យុងយ៉ាងផងដែរ។
រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំង២អាមេរិកនិងជប៉ុននៅជំនួបពិភាក្សាសន្តិសុខជាន់ខ្ពស់ “២+២” (រូបថត៖AFP/TTXVN) |
(VOVworld) - ជប៉ុននិងអាមេរិកនាថ្ងៃទី១៧ សីហា បានសន្យាបន្តដាក់សម្ពាធទៅ លើកូរ៉េខាងជើង ព្រមទាំងបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តសំដៅទប់ទល់ប្រកប ដោយប្រសិទ្ធភាពជាងចំពោះការគំរាមកំហែងកាន់តែកើនឡើង ពីកម្មវិធិកាំជ្រួច និងនុយក្លេអ៊ែររបស់ព្យុងយ៉ាងផងដែរ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុង ក្របខ័ណ្ឌជំនួបពិភាក្សាសន្តិសុខជាន់ខ្ពស់ “២+២” នៅរដ្ឋធានីវ៉ាស៊ីនតោន អាមេរិក។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអ.ស.បលោក Vasily Nebenzya ចាត់ទុកថា សេចក្ដីប្រកាសមានលក្ខណៈផ្សះផ្សាដែលអាមេរិក និងកូរ៉េខាងជើងលើកឡើងក្រោយពីការគំរាមកំហែងគ្នាទៅវិញទៅមកនោះ គឺ សញ្ញាល្អប្រសើរ។ លោក Nebenzya សង្កត់ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃកន្លងទៅ រាល់ សេចក្ដីប្រកាសមានលក្ខណៈផ្សះផ្សារវាងវ៉ាស៊ីនតោននិងព្យុងយ៉ាងបានជួយបន្ធូរស្រាលភាពតានតឹងនាបច្ចុប្បន្ន៕