ជប៉ុន - អាមេរិចនឹងពិភាក្សាគ្នាអំពីបញ្ហាសហប្រតិបត្តិការក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump

(VOVWORLD) -  នាថ្ងៃទី ១៤ ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននាពេលខាងមុខរបស់ ប្រធានាធិបតីអាមេរិក លោក Donald Trump នោះ ភាគីទាំងពីរនឹងពិភាក្សាគ្នាយ៉ាងហ្មត់ចត់អំពីបញ្ហាជាច្រើន ដូចជាទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកភាពជោគជ័យនៃកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកានាចុងខែមិថុនាខាងមុខ ក៏ដូចជាបញ្ហានានាដែលកំពុងទាក់ទាញការយកចិត្តទុកដាក់របស់សហគមន៍អន្ដរជាតិជាពិសេសបញ្ហាកូរ៉េខាងជើងផងដែរ។
ជប៉ុន - អាមេរិចនឹងពិភាក្សាគ្នាអំពីបញ្ហាសហប្រតិបត្តិការក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក  លោក Donald Trump - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និង ប្រធានាធិបតីអាមេរិក លោក Donald Trump

លោក Shinzo Abe ក៏បានបន្តទៀតថានៅក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខនេះ លោក Donald Trump អាចនឹងជួបសំណេះសំណាលជាមួយគ្រួសារពលរដ្ឋជប៉ុនដែលត្រូវបានកូរ៉េខាងជើងចាប់ពង្រត់នាឆ្នាំ ១៩៧០ និង ១៩៨០។ លោក Shinzo Abe បានសង្កត់ធ្ងន់ថាប្រទេសជប៉ុននិងអាមេរិកនឹងសហការជាមួយគ្នាក្នុងការដោះស្រាយបញ្ហានេះ។ ទាក់ទងនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃទី ៩ ខែឧសភាកន្លងទៅ លោក Shinzo Abe បានអះអាងថានេះគឺជាទង្វើរ "គួរឲ្យសោកស្តាយ" ហើយជប៉ុននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធនានាដើម្បីទប់ទល់ទៅនឹងទង្វើរ ទាំងនេះរបស់កូរ៉េខាងជើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ