ជប៉ុន ឥណ្ឌា រៀបចំកាលវិភាគសម្រាប់ “កិច្ចសន្ទនា ២+២” លើកទី២
(VOVWORLD) - ប្រទេសជប៉ុន និងឥណ្ឌាបានខិតខំប្រឹងប្រែងដើម្បីជំរុញការរៀបចំ “កិច្ចសន្ទនា ២+២” លើកទីពីរ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ទៅកាន់ប្រទេសឥណ្ឌាកាលពីខែមីនា។
កាសែត Nikkei នៅថ្ងៃទី ២៥ ខែសីហាបានរាយការណ៍ថា ជប៉ុនបានចាប់ផ្តើម រៀបចំ “កិច្ចសន្ទនា ២+២” លើកទី២ រវាងរដ្ឋមន្ត្រីការបរទេសនិងការពារជាតិរបស់ខ្លួនជាមួយនឹងសមភាគីឥណ្ឌា នាដើមខែកញ្ញា នៅទីក្រុងតូក្យូ។
មុននេះ “កិច្ចសន្ទនា ២+២” លើកដំបូងរវាងជប៉ុន និងឥណ្ឌាបានធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៩ ជាមួយនឹងសេចក្តីថ្លែងការណ៍រួមដែលបញ្ជាក់ថា ភាគីទាំងពីរនឹងធ្វើសមយុទ្ធរួម។ ប្រទេសជប៉ុន និងឥណ្ឌាបានខិតខំប្រឹងប្រែងដើម្បីជំរុញការរៀបចំ “កិច្ចសន្ទនា ២+២” លើកទីពីរ បន្ទាប់ពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida ទៅកាន់ប្រទេសឥណ្ឌាកាលពីខែមីនា។
សូមគូសបញ្ជាក់ថា ឥណ្ឌានិងជប៉ុនមានទំនាក់ទំនងភាពជាដៃគូពហុភាគីក្នុងនាមជាដៃគូក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រពិសេស និងជាសកល។ ជប៉ុន និងឥណ្ឌាបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមស្តីពីតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរី បើកចំហ និងវិបុលភាពនៅឆ្នាំ ២០១៥ ចក្ខុវិស័យដល់ឆ្នាំ ២០២៥៕