ជួបប្រាស្រ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៦របស់ជនរួមជាតិខ្មែរ
|
ជួបប្រាស្រ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី២០១៦របស់ជនរួមជាតិខ្មែរ |
(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របស់ជនរួមជាតិខ្មែរ នាថ្ងៃទី១១មេសា
គណៈកម្មាធិការទទួលបន្ទុក Nam Bo ខាងលិច ដឹកនាំដោយលោក Tran Huu Hiep
សមាជិកទទួលបន្ទុកគណៈកម្មាធិការ បានទៅសាកសួរសុខទុក្ខ និងជូនពរចូលឆ្នាំថ្មី
និងជូនអំណោយចំពោះសមាគមសាមគ្គីឧបសក ឧបសិកាស្នេហារជាតិ ខេត្ត Soc
Trang និងវត្តមួយចំនួន អ្នកចូលនិវត្តជនជាតិខ្មែរឆ្នើម និងជនរួមជាតិខ្មែរនៅខេត្តSoc
Trang ។ នៅទីនេះ លោកមានគោលបំណងថា៖សមាគមសាមគ្គីឧបសក ឧបសិកា
ស្នេហារជាតិ បណ្ដាអ្នកមុខអ្នកការពុទ្ធសាសនា កម្មាភិបាលជនជាតិខ្មែរ ឆ្នើម បន្ត
ពង្រីកតួនាទីឃោសនា ចលនាបងប្អូនខ្មែររក្សាប្រពៃណី ស្នេហារជាតិ ស្មារតីសា
មគ្គីរវាងបណ្ដាជនជាតិ និងឆ្លងកាត់លើរាល់ការលំបាកសាក់ល្បង រួមចំណែក
កសាងស្រុកកំណើតកាន់តែល្អស្អាត រួមចំណែករក្សារឹងមាំសន្តិសុខ សណ្ដាប់
ធ្នាប់ក្នុងតំបន់។
នៅខេត្ត Bac Lieu គណៈកម្មាធិការប្រជាជនខេត្ត Bac Lieu រួមជាមួយគណៈក
ម្មាធិការទទួលបន្ទុក Nam Bo ខាងលិច បានរៀបចំជំនួបសំណេះសំណាល បណ្ដា
អ្នកមុខ អ្នកការពុទ្ធសាសនា កម្មាភិបាលជនជាតិខ្មែរ។ ថ្លែងមតិនៅទីនេះអនុប្រធាន
គណកម្មាធិការបក្សខេត្ត Bac Lieu លោកស្រី Le Thi Ai Nam បានស្នើអោយស្ថាប័ន
គ្រប់ជាន់ថ្នាក់ជំរុញខ្លាំងសកម្មភាពឃោសនា ចលនាស្មារតីស្នេហារជាតិ ខំប្រឹងប្រែង
រកស៊ី រួចផុតពីភាពក្រីក្រ និងអនុវត្តល្អគ្រប់គោលនយោបាយសំរាប់ជនរួមជាតិខ្មេរ៕