ជួបប្រាស្រ័យក្រុមសមាជិកសភាអឺរ៉ុបស្រឡាញ់វៀតណាមនៅប៊ែលហ្សិក
|
ជួបប្រាស្រ័យក្រុមសមាជិកសភាអឺរ៉ុបស្រឡាញ់វៀតណាមនៅប៊ែលហ្សិក |
(VOV)_នាថ្ងៃទី១ មិនា នៅទីក្រុង Brussels ស្ថានទូតវៀតណាមប្រចាំនៅព្រះរា
ជាណាចក្រប៊ែលហ្សិក បានរៀបចំជំនួបប្រាស្រ័យសំណេះសំណាលបណ្ដាសមាជិកសភា
ក្រុមមិត្តភាពអឺរ៉ុបស្រឡាញ់វៀតណាម។ នេះជាឱកាសមួយដើម្បីក្រុមបូកសរុបការងារ
ក្នុងឆ្នាំកន្លងទៅ និងឆ្ពោះទៅផែនការធ្វើសកម្មភាពនាពេលខាងមុខ។ ថ្លែងមតិនៅ
ទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ែលហ្សិក លោក Ngo Thua Phong បាន
លើកឡើងសមិទ្ធិផលអំពីសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិ ជាពិសេសគឺសង្កត់
ធ្ងន់ទៅលើជោគជ័យក្នុងការបញ្ចប់វង់ចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាព
វៀតណាម -EU (EVFTA)។ លោកក៏បានបង្ហាញគោលបំណងថា៖នាពេលខាងមុខ
EVFTA នឹងបានអនុម័ត និងចូលជាធរមាន បំរើផលប្រយោជន៍របស់ប្រជាជន
អឺរ៉ុបនិងវៀតណាម៕