ជួបប្រាស្រ័យជាមួយបណ្ដាស្ថាប័ននិងអង្គការអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤

ជួបប្រាស្រ័យជាមួយបណ្ដាស្ថាប័ននិងអង្គការអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៤ - ảnh 1
ជួបប្រាស្រ័យជាមួយបណ្ដាស្ថាប័ននិងអង្គការអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ប្រពៃណី២០១៤(TTXVN)

(VOV)_នារាត្រីថ្ងៃទី ១៧ មករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅ​ជំនួបប្រា
ស្រ័យ ដំណាងស្ថាប័នការទូត អង្គការអន្តរជាតិ និងបណ្ដាអង្គការក្រៅ រដ្ឋាភិបាល  បរទេសប្រចាំនៅវៀតណាម ក្នុងឱកាសនិទាឃរដូវ ឆ្នាំមមី​ឆសក ២០១៤។ 

          ថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ការជួយឧបត្ថម្ភរបស់មិត្តភក្តិ​អន្តរជាតិ  សំរាប់វៀតណាម ក្នុងឆ្នាំ ២០១៣កន្លងទៅ ​ប្រធានសម្ព័ន្ធបណ្ដាអង្គ​ការមិត្តភាព វៀតណាម លោក Vu Xuan Hong បានសង្កត់ធ្ងន់ថា៖ ឆ្នាំ​២០១៣ ប្រជាជនវៀត
ណាម ទទួលបានការជួយឧបត្ថម្ភ គាំទ្រ​ និងកិច្ចសហប្រតិបត្តិការជាច្រើន  របស់ សហគមន៍អន្តរជាតិ ​បណ្ដាប្រទេស ​អង្គការអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល
នានា។ ប្រធាន Vu Xuan Hong ជឿជាក់ថា៖ក្នុងឆ្នាំ២០១៤ ​សម្ព័ន្ធសមាគមន៍និង
គណៈកម្មាធិការការ​ងារ​ចំពោះ​អង្គការក្រៅរដ្ឋាភិបាលបរទេស នឹងបន្តទទួលបាន
ការជួយឧបត្ថម្ភ​និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់មិត្តភក្តិអន្តរជាតិថែមទៀត។ 
តាងនាមអោយ​បណ្ដាអង្គការក្រៅរដ្ឋាភិបាលបរទេសប្រចាំនៅវៀតណាម លោក 
Marko Lovrekovic ​បានអោយដឹងថា៖ ឆ្នាំ ២០១៣បានមានព្រឹត្តិការណ៍សំ​ខាន់​ជាច្រើន និងអះអាងថា៖នឹងបន្តកិច្ចសហប្រតិបត្តិការ ផ្តល់ជំនួយ  និងចូលរួមក្នុងដំណើការអភិវឌ្ឍន៍នៅវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ