|
កម្លាំងប្រដាប់អាវុធព្យុហយាត្រានៅវិថី Nguyen Hue ទីក្រុងហូជីមិញនាព្រឹកថ្ងៃទី៣០ មេសា (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី៣០ មេសា សម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម
បានសហ ការជាមួយសម្ព័ន្ធបណ្ដាអង្គការមិត្តភាំពទីក្រុងហូជីមិញ ភាគខាងត្បូង
វៀតណាម រៀបចំជំនួប ប្រាស្រ័យជាមួយមិត្តភក្ដិអន្តរជាតិក្នុងឱកាសរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៤០នៃទិវា រំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ។ដំណាងជា
ភ្ញៀវអន្តរជាតិ អ្នកក្សិណសាក្សីប្រវត្តិសាស្ត្រជាង១០០នាក់ដែលធ្លាប់ចូលរួមការ
តស៊ូប្រឆាំងចក្រពត្តិអាមេរិកសង្គ្រោះជាតិ បានរួមគ្នាចែករំលែកមនោសញ្ចេតនា
រំលឹកឡើងវិញអនុស្សាវរីយ៍ ពេលវេលាគួរឲ្យ ចង់ចាំអំពីដំណាក់កាលតស៊ូមិនចេះ
នឿយហត់ដើម្បីសន្តិភាព ឯករាជ្យ ឯកភាព។វិលត្រឡប់មកវៀតណាម៤០ឆ្នាំ
ក្រោយពីទិវារំដោះ បណ្ដាតំណាងសុទ្ធតែវាយតំលៃ ខ្ពស់ចំពោះរាល់សមិទ្ធិផល
ដែលវៀតណាមទទួលបាន ព្រមទាំងអះអាងថា នឹងបន្ត យកចិត្តទុកដាក់ គាំទ្រ
វៀតណាមក្នុងដំណើរការដោះស្រាយផលវិបាកដោយសង្គ្រាម កសាងនិង
អភិវឌ្ឍន៍ប្រទេសជាតិ៕