|
ជួបប្រាស្រ័យជាមួយអាជីវករវៀតណាមដែលទទួលបានជោគជ័យនៅជប៉ុន (VOV) |
Vovworld-នាថ្ងៃទី៣១សីហានៅរដ្ឋធានីតូក្យូជប៉ុន បានប្រព្រឹត្តទៅកម្មវិធីជួប
ប្រាស្រ័យកំណត់បំណងប្រាថ្នាឈានទៅអនាគត២០១៤។ នេះជាសកម្មភាពសំដៅជួយយុវជននិស្សិតដែលកំពុងរៀនសូត្រនៅជប៉ុនអាចកំណត់ទិសដៅសមស្របសំរាប់អនាគត។ នៅពិធីជួបប្រាស្រ័យ បណ្ដាអាជីវករវៀតណាមបានចែករំលែកបទពិសោធន៍ដ៏ថ្លៃថ្លារបស់ខ្លួនក្នុងដំណើរការបង្កើតអាជីពនៅជប៉ុន។
លោក Dinh Ngoc Hai ប្រធានសមាគមអាជីវករវៀតណាមនៅជប៉ុនបានឲ្យដឹងថា៖
“សកម្មភាពជួបប្រាស្រ័យជាមួយយុវជននិស្សិតអាចបានរៀបចំប្រចាំតាមត្រីមាស
ឬឆ្នាំ។ យើងខ្ញុំកំពុងឆ្ពោះទៅសហគមន៍យុវជននិស្សិតដើម្បីក្តីសង្ឃឹមនាពេល
អនាគតនេះនឹងជាជំនាន់បន្ត។ ដើម្បីកសាងបានសហគមន៍ជនវៀតណាមខ្លាំងក្លា
នៅជប៉ុន ការឆ្ពោះទៅយុវជននិស្សិតគឺសំខាន់ណាស់៕”