ជួបប្រាស្រ័យជាមួយអវកាសយានិកPham TuanនិងVictor Vasilevich Gorbatko

(VOVworld)-ការជួបប្រាស្រ័យជាមួយអវកាសយានិក​Pham Tuan និង Victor
Vasilevich Gorbatko បានប្រព្រឹត្តទៅនាយប់ថ្ងៃទី២២កក្កដា នៅក្រុងហាណូយ ក្នុងឱកាសរំលឹកខួបលើកទី៣៥ នៃដំណើរហោះហើរទៅអវកាសវៀតណាមរុស្ស៊ី
(ថ្ងៃទី២៣កក្កដា)។ នៅក្នុងជំនួបនេះ អវកាសយានិកទាំងពីររូប បានចែករំលែក អំពីអនុស្សាវរីយ៍ក៏ដូចជាអារម្មណ៍មុននឹងចេញដំណើរនិងពេលវេលាហោះហើរ
លើអវកាស។ អវកាសយានិក​Pham Tuan បានសម្តែងនូវមោទនភាពរបស់ខ្លួន និងរំជួលចិត្តពេលនឹកអាល័យដល់អារម្មណ៍ដំបូងតំណាងឲ្យវៀតណាមហោះហើ
ទៅអវកាស។ អវកាសយានិក Victor Vasilevich Gorbatko ក៏បានចែករំលែកថា
លោកជា អវកាសយានិកទី២១របស់រុស្ស៊ី និងទី៤៣ របស់ពិភពលោក ហោះហើរ
ទៅអវកាស៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ