ជួបប្រាស្រ័យនិងផ្តល់ព័ត៌មានអំពីស្ថានភាពកោះសមុទ្រវៀតណាម

ជួបប្រាស្រ័យនិងផ្តល់ព័ត៌មានអំពីស្ថានភាពកោះសមុទ្រវៀតណាម - ảnh 1
ទិដ្ឋភាពនៃពិធីជួបប្រាស្រ័យ (រូបថតៈ http://daubao.com/)

(VOVworld)-នាព្រឹកថ្ងៃទី៦សីហា នៅខេត្ត Dien Bien បានប្រព្រឹត្តទៅកម្មវិធីជួបប្រា
ស្រ័យ និងផ្តល់ព័ត៌មានស្តីពីស្ថានភាពកោះសមុទ្រវៀតណាម។​នេះជាសកម្មភាព
សំដៅផ្សព្វផ្សាយ និងអប់រំប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេងនៅ
ខេត្ត Dien Bien យល់ច្បាស់ អំពីតួនាទី ទីតាំងយុទ្ធសាស្ត្ររបស់កោះសមុទ្រវៀត
ណាម ក្នុងបុព្វហេតុកសាងនិងការពារ មាតុប្រទេស រួមទាំងគោលនយោបាយ
របស់បក្សនិងរដ្ឋអំពីការការពារអធិបតេយ្យភាពធ្វើ អាជីវកម្មធនធានកោះសមុទ្រ
វៀតណាម ជាពិសេស គឺមូលដ្ឋាននិងភស្តុតាងគតិយុត្តជាក់ លាក់អះអាងនូវអធិប
តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ អញ្ជើញ
ចូលរួមក្នុងកម្មវិធី លោក Tran Hoang Tao សមាជិកគណៈកម្មាធិការប្រតិបត្តិ
សម្ព័ន្ធយុវជនមន្ទីរសំណង់ខេត្ត Dien Bien បានឲ្យដឹងថា៖

“ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះនិងមានកាសសំណេះ
សំណាល់អំពីបញ្ហាកោះសមុទ្ររបស់វៀតណាម។ ក្នុងកម្មវិធីនេះ​ខ្ញុំបានផ្ទៀងស្តាប់
និងទទួលយក រាល់ព័ត៌មាន ដើម្បីទៅផ្សព្វផ្សាយដល់យុវជននៅតំបន់ឆ្ងាយដាច់
ស្រយាល់ឲ្យយល់ដឹងអំពី ការលំបាករបស់យុទ្ធជនម្នាក់ៗដែលកំពុងការពារកោះ
សមុទ្រទាំងយប់ទាំងថ្ងៃ។ម្យ៉ាងវិញ ទៀត តាមរយៈកម្មវិធីនេះគឺបំផុសឡើងនូវកម្ម
វិធីជួយឧបត្ថម្ភជាច្រើនទៀតរវាងសាខាយុវជន ជាមួយយុវជននៅតំបន់ឆ្ងាយដាច់
ស្រយ៉ាល សំដៅនាំមកមនោសញ្ជេតនារបស់តំបន់ពាយ័ព្យ ទៅកាន់យុទ្ធជននៅ
កោះសមុទ្រ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ