ជួបមុខនិសិត្សអន្តរជាតិក្នុងឱកាសចូលឆ្នាំសកល២០១៥
|
និសិត្សអន្តរជាតិនៅវៀតណាម |
(VOVworld) - សកលវិទ្យាល័យជាតិហាណូយ នាយប់ថ្ងៃទី៣០ ធ្នូ បានរៀបចំ
កម្មវិធីជួបមុខជាមួយនិសិត្សអន្តរជាតិក្នុងឱកាសចូលឆ្នាំសកល២០១៥។ថ្លែង
មតិនៅទីនេះសាស្ត្រាចារ្យរង បណ្ឌិត Nguyen Kim Son នាយករងសាកលវិទ្យា
ល័យជាតិហាណូយ បានចែករំលែកថា៖ និសិត្សអន្តរជាតិជិត៨០០នាក់ដែល
កំពុងសិក្សារៀនសូត្រនៅសាកលវិទ្យាល័យជាតិហាណូយ គឺជាប្រេសិតក្នុង
ដំណើរការស្វះស្វែងចំណេះដឹង និងជាស្ពានតភ្ជាប់សន្តិភាព កិច្ចសហប្រតិបតិ្ត
ការនិងមិត្តភាពរវាងបណ្ដាប្រទេសជាមួយវៀតណាមនិយាយរួមនិងសាកលវិទ្យា
ល័យជាតិហាណូយនិយាយដោយឡែក។ក្នុងជំនួបនេះ និសិត្សអន្តរជាតិនិង
និសិត្សវៀតណាម បានរួមគ្នាបង្កើតឡើងបរិយាកាសដ៏សប្បាយរីករាយ កក់ក្ដៅ
ស្វាគមន៍ឆ្នាំថ្មី ដោយមានកម្មវិធីសម្ដែងសិល្បៈដ៏វិសេសវិសាល ពោពេញទៅ
ដោយ ព័ណ៍វប្បធម៌ផ្សេងៗគ្នា៕