ជួបសំណេះសំណាលជាមួយកុមារមានស្ថានភាពពិសេសក្នុងទិវាកុមារអន្តរជាតិ
(VOVWORLD) -នារសៀលថ្ងៃទី២៧ឧសភានៅទីក្រុងហាណូយ មូលនិធិគាំពារកុមារវៀតណាម (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម) បានរៀបចំពិធីជួបសំណេះ សំណាលជាមួយកុមារមានស្ថានភាពលំបាកពិសេស ក្នុងឱកាសទិវាកុមារអន្តរជាតិ ថ្ងៃទី១មិថុនានិងជួយជ្រោមជ្រែងខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ២០១៧។
ថ្លែងមតិ ក្នុងពិធី លោកស្រី Dao Hong Lan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិង សង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖
“ការជួបសំណេះសំណាលថ្ងៃនេះគឺមានអត្ថន័យពិសេសដែលជះឥទ្ធិពល យ៉ាងធំធេងទៅលើជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាការអភិវឌ្ឍន៍របស់ប្អូនៗនាពេល អនាគត។ នេះក៏ជាកម្លាំងចលករសម្លាប់ប្អូនៗមានស្ថានភាពលំបាកពិសេសអាច ជំនះពុះពារក្នុងជីវភាពនិងប្អួនក៏អាចយល់ថា អមដំណើរជាមួយប្អូនៗនៅមាន សប្បុរសជន ថ្នាក់ដឹកនាំបក្ស និងរដ្ឋ ដែលជានិច្ចកាលជួយឧបត្ថម្ភប្អូនផងដែរ”៕