ជម្ងឺកូវីដ-១៩៖ ម្ចាស់ការទប់ស្កាត់វីរុសបំប្លែងថ្មី Omicron កុំឲ្យជ្រៀតចូលវៀតណាមឡើយ

(VOVWORLD) - ក្រសួងសុខាភិបាលស្នើឲ្យបណ្ដាខេត្ត ក្រុងបន្តអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវគោលការណ៍៖ 5K + វ៉ាក់សាំង ថ្នាំព្យាបាល + បច្ចេកវិទ្យា + មនសិការ បស់ប្រជាជន ក្នុងនោះផ្ដោតសំខាន់ទៅលើសសរស្តម្ភនោះ គឺការធ្វើតេស្ត ការចាក់ វ៉ាក់សាំង ការព្យាបាលនិងការលើកកំពស់មនសិការបស់ប្រជាជន។ 

នៅចំពោះមុខហានិភ័យដែលវីរុសបំប្លែងខ្លួនថ្មី Omicron អាចជ្រៀតចូលវៀត ណាម ក្រសួងសុខាភិបាលបានផ្ញើរសារទូរលេខទៅកាន់ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត ក្រុងទាំងអស់អំពីការបង្កើនវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩។ ក្រសួងសុខាភិបាលស្នើឲ្យបណ្ដាខេត្ត ក្រុងបន្តអនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវគោលការណ៍៖ 5K + វ៉ាក់សាំង ថ្នាំព្យាបាល + បច្ចេកវិទ្យា + មនសិការ បស់ប្រជាជន ក្នុងនោះផ្ដោតសំខាន់ទៅលើសសរស្តម្ភនោះ គឺការធ្វើតេស្ត ការចាក់ វ៉ាក់សាំង ការព្យាបាលនិងការលើកកំពស់មនសិការបស់ប្រជាជន។ ទន្ទឹមនឹងនោះ ម្ចាស់ការកសាងសេណារីយ៉ូ វិធានការដើម្បីត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងករណីផ្ទុះ ជម្ងឺកូវីដ-១៩នៅក្នុងតំបន់; លើកកំពស់សមត្ថភាពនៃប្រព័ន្ធសុខាភិបាល ជាពិសេស គឺសុខាភិបាលថ្នាក់មូលដ្ឋាន ធានាថ្នាំឱសថ សម្ភារៈបរិក្ខារពេទ្យតាមបាវចនានៅហ្នឹង កន្លែង៤យ៉ាងហើយមានវិធានការកៀងគរ បំពេញបន្ថែមធនធានមនុស្សសុខាភិបាល ក៏ដូចជាពង្រីកតួនាទីរបស់ក្រុមឃ្លាំមើលកូវីដក្នុងសហគមន៍ផងដែរ។ បណ្ដាតំបន់ត្រូវ ការបង្កើនការឃ្លាំមើល ការគ្រប់គ្រងករណីចូលមកប្រទេស ជាពិសេសគឺករណីដែល ទៅកាន់/វិលត្រឡប់មកពីប្រទេស តំបន់នានាដែលបានកត់ត្រាវត្តមាននៃវីរុសបំប្លែងថ្មី Omicron ដូចជាតំបន់ភាគខាងត្បូងទ្វីបអាហ្រ្វិក និងប្រទេសអឺរ៉ុបមួយចំនួន។ ក្រៅពី នោះ បណ្ដាខេត្តក្រុងបន្តពន្លឿនដំណើរការចាក់វ៉ាក់សាំងការពារកូវីដ-១៩ជូនមុខសញ្ញា មានអាយុ១២ឆ្នាំឡើងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ