ជម្ងឺ កូវីដ ១៩៖ កម្មវិធី Bluezone មានការទាញយកជាង៣០លានលើក
(VOVWORLD) - បន្ទាប់ពីអ្នកប្រើប្រាស់រាយការណ៍រួចនោះ ព័ត៌មាននិងទិន្នន័យនឹង ត្រូវបានធ្វើបច្ចុប្បន្នកម្មនៅតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនិងស្ថាប័ន សុខាភិបាលនានារបស់វៀតណាម។
កម្មវិធី Bluezone ត្រូវបានប្រើប្រាស់ដោយប្រជាជនវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់។
(រូបថត៖ Vietnam+) |
តាមការធ្វើស្ថិតិរបស់ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣ មីនា កម្មវិធីព្រមានការប៉ះពាល់ក្នុងគម្លាតខ្លី Bluezone ទទួលបានការទាញយកជាង៣០លានលើករួចហើយ។ ទីក្រុងហាណូយនិង ទីក្រុងហូជីមិញជាតំបន់ចំនួន២ ដែលមានបរិមាណការទាញយក Bluezone ច្រើនជាង គេ។ នាបច្ចុប្បន្ននេះ អ្នកប្រើប្រាស់កម្មវិធី Bluezone អាចរាយការណ៍សុខាភិបាលតាម រយៈកម្មវិធីនេះ។ បន្ទាប់ពីអ្នកប្រើប្រាស់រាយការណ៍រួចនោះ ព័ត៌មាននិងទិន្នន័យនឹង ត្រូវបានធ្វើបច្ចុប្បន្នកម្មនៅតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនិងស្ថាប័ន សុខាភិបាលនានារបស់វៀតណាម។ នាពេលខាងមុខ កម្មវិធី Bluezone នឹងត្រូវបាន បំពេញបន្ថែមនូវមុខងារត្រួតពិនិត្យរហ័សលេខកូដ QR របស់អ្នកប្រើប្រាស់នៅពេល ចេញចូលទីកន្លែងសាធារណៈ ព្រមទាំងមុខងារឃ្លាំមើលការចាក់វ៉ាក់សាំងផងដែរ៕