ជម្ងឺ កូវីដ ១៩៖ ព្រឹកថ្ងៃទី២២ មេសា វៀតណាមកត់ត្រាករណីនាំចូលចំនួន៦នាក់ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាម

(VOVWORLD) - ក្នុងចំណោមករណីឆ្លងថ្មី ទាំង៦នាក់នេះ មានពលរដ្ឋ វៀតណាម៤នាក់និងអ្នកជំនាញឥណ្ឌា ២ នាក់ ដែលត្រូវ បានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស។

ជម្ងឺ កូវីដ ១៩៖ ព្រឹកថ្ងៃទី២២ មេសា វៀតណាមកត់ត្រាករណីនាំចូលចំនួន៦នាក់ដែលត្រូវបានធ្វើចត្តាឡីស័កភ្លាម - ảnh 1រឹតបន្តឹងការគ្រប់គ្រងនៅតាមតំបន់ព្រំដែនដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺ កូវីដ ១៩។
(រូបថត៖ VNA)
គិតពីវេលាម៉ោង១៨ថ្ងៃទី២១ ខែមេសា ដល់វេលាម៉ោង៦ថ្ងៃទី២២ ខែមេសា វៀត ណាមបានកត់ត្រាករណីឆ្លងជម្ងឺ កូវីដ ១៩ ថ្មី ចំនួន៦ករណី។ ក្នុងចំណោមករណីឆ្លងថ្មី ទាំង៦នាក់នេះ មានពលរដ្ឋវៀតណាម ៤នាក់និងអ្នកជំនាញឥណ្ឌា ២ នាក់ ដែលត្រូវ បានធ្វើចត្តាឡីស័កភ្លាមបន្ទាប់ពីចូលមកប្រទេស។
ដូច្នេះហើយ រហូតមកដល់ពេលនេះ ករណីវិជ្ជមានចំពោះវីរុស SARS-CoV-2 នៅវៀតណាមមានចំនួន ២.៨១២ នាក់ ក្នុងនោះ អ្នកជម្ងឺបានជាសះស្បើយមានចំនួន ២.៤៩០នាក់ ខណៈដែលករណីស្លាប់ មាន៣៥នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ