ជម្ងឺ Covid-19 បន្តឆ្លងរីករាលដាលយ៉ាងខ្លាំង

(VOVWORLD) - អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយ មានករណីស្លាប់ជាង ៣៣៤.១០០ ករណី ក្នុងចំណោមករណីឆ្លងសរុបសរុប ជាង១៨.៩១០.៥០០ ករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។
ជម្ងឺ Covid-19 បន្តឆ្លងរីករាលដាលយ៉ាងខ្លាំង - ảnh 1បុគ្គលិកសុខាភិបាលយកសំណាករបស់ប្រជាជនដើម្បីធ្វើតេស្តនៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង នាថ្ងៃទី១៩ ខែធ្នូ។ (រូបថត៖ Yonhap/TTXVN)

យោងតាមគេហទំព័រស្ថិតិ worldometers.info ថា គិតត្រឹមវេលាម៉ោង ១ថ្ងៃទី២៤ ខែធ្នូ (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 ជាង៧៩លានករណី ក្នុងនោះករណីស្លាប់មានជិត ១,៧៤ លានករណី។

        អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយ មានករណីស្លាប់ជាង ៣៣៤.១០០ ករណី ក្នុងចំណោមករណីឆ្លងសរុបសរុប ជាង១៨.៩១០.៥០០ ករណី។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

        ក្នុងការវិវឌ្ឍមួយពាក់ព័ន្ធដល់ Covid-19 ក្រោយពីអង់គ្លេសប្រកាសពី ការរកឃើញទម្រង់ថ្មីមួយទៀតនៃវីរុស SARS-CoV-2 រួចមក ប្រទេសជាង ៤០លើពិភពលោកបានចេញបទហាមប្រាមឬរឹតត្បិតការធ្វើដំណើរទៅមក ប្រទេសនេះ សំដៅបង្ការទប់ស្កាត់ការចម្លងនៃទម្រង់ថ្មីនេះ ដែលត្រូវបាន ចាត់ទុកថា មានលទ្ធភាពចម្លងយ៉ាងរហ័សជាង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ