ជម្ងឺ Covid-19៖ វៀតណាមកត់ត្រាករណីឆ្លងថ្មីចំនួន១០ករណីបន្ថែមទៀត
(VOVWORLD) - ក្នុងនោះមាន៧ករណីនៅទីក្រុងដាណាំងនិង៣ករណីនៅខេត្ត Quang Nam ដែលមានការពាក់ព័ន្ធដល់មន្ទីរពេទ្យដាណាំង។
នាព្រឹកថ្ងៃទី៤ សីហា ក្រសួងសុខាភិបាលវៀតណាមបានជូនដំណឹង ថា បានកត់ត្រាករណីឆ្លង Covid-19 ថ្មីចំនួន១០ករណីបន្ថែមទៀត។ ក្នុងនោះមាន៧ករណីនៅទីក្រុងដាណាំងនិង៣ករណីនៅខេត្ត Quang Nam ដែលមានការពាក់ព័ន្ធដល់មន្ទីរពេទ្យដាណាំង។ នាបច្ចុប្បន្ន វៀតណាមមាន ករណីឆ្លង Covid-19 សរុបចំនួន៦៥២ករណី ក្នុងនោះមាន៣៧៤ករណីត្រូវ បានប្រកាសជាសះស្បើយរួចហើយ៕