ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនរវាងទីក្រុងហូជីមិញនិងរដ្ឋ Sachsen នៃប្រទេសអាល្លឺម៉ង់

(VOVWORLD) - នាថ្ងៃទី២២ខែវិច្ឆិកា លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជននៃទីក្រុងហូ ជីមិញ បានអញ្ជើញទទួលជួបជាមួយលោក Martin Dulig អភិបាលរង និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពលកម្មនិង ដឹកជញ្ជូននៃរដ្ឋ Sachsen ប្រទេសអាល្លឺម៉ង់ ដែលកំពុងមានដំណើរទស្សនកិច្ចការងារនៅក្នុងប្រទេសវៀតណាម។ 

ក្នុងជំនួបនេះលោក Tran Vinh Tuyen បានលើកឡើងថា ទំនាក់ទំនងរវាងទីក្រុងហូ ជីមិញនិងតំបន់មួយចំនួនរបស់អាល្លឺម៉ង់កំពុងមានភាពល្អប្រសើរ។ សកម្មភាពពន្លឿនវិនិយោគ ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មជានិច្ចកាលត្រូវបានថ្នាក់ដឹកនាំតំបន់និងវិនិយោគិននៃប្រទេសទាំងពីរចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសសហប្រតិបត្តិការ។

លោក Tran Vinh Tuyen បានចាត់ទុកថា ទីក្រុងហូជីមិញនិងរដ្ឋ Sachsen សុទ្ធតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់របស់វៀតណាមនិងអាល្លឺម៉ង់។ តំបន់ទាំងពីរនេះមានភាពស្រដៀងនិងប្រៀបខ្លាំងជាច្រើនដើម្បីសម្រាប់បំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេសនៅពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) មានសុពលភាពជាផ្លូវការ។

ចំណែកលោក Martin Dulig អភិបាលរងនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចការងារនិងដឹកជញ្ជូននៃរដ្ឋ Sachsen  បានជឿជាក់ថា នៅក្នុងពេលអនាគត ទីក្រុងហូជីមិញ និងរដ្ឋ Sachsen  នឹងមានសកម្មភាពជម្រុញ សហប្រតិបត្តិការនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់ តែច្រើន។ តាមនោះ រួមចំណែកក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរវៀត ណាម - អាល្លឺម៉ង់កាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ